CamNews

តារា 

ឌួង ហ្សូរីដា ចំណាយ ១២ម៉ឺនដុល្លារ ទិញ​ផ្ទះ​លំហែ​កាយ

ភ្នំពេញៈ កន្លងមកកញ្ញា ឌួង ហ្សូរីដា ធ្លាប់បានបង្ហើបប្រាប់ថា នាងកំពុងតែ បុកគ្រឹះសាងសង់
គេហដ្ឋានថ្មីស្រឡាង ដោយនាងត្រៀមលុយច្រើន ម៉ឺនដុល្លារក្នុងការទិញ និងសង់ផ្ទះមួយនោះ
ហើយមិនតែ ប៉ុណ្ណោះផ្ទះនោះ នាងព្រលយឲ្យដឹងថា ជាផ្ទះសម្រាប់គ្រួសារនាង នាពេលអនា
គតហើយ ស្រួលមិនស្រួលនាង អាចចូលរោងការ ក្រោយពីផ្ទះសង់ រួចជាស្ថាពរថែមទៀតផង ។

ការទន្ទឹងរង់ចាំអ៊ុតមើលទៅលើ ជីវិតឯកជនតារាសម្តែង និងជាពិធីការិនីល្បី ឈ្មោះមួយដួង
ប្រចាំប្រទេស កញ្ញា ឌួង ហ្សូរីដា នេះមានទស្សនិកជនមិនតិចទេ ព្យាយាមតាមដាន ស្ទើរគ្រប់
រឿង មិនថាការងារសិល្បៈ ឫការងារក្រៅសិល្បៈទេ ហើយថ្មីៗនេះនាងបានបង្ហោះ រូបថតជា
ច្រើនសន្លឹក នៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ដោយនាងបាន បង្ហាញ
រូបថតផ្ទះថ្មី ដែលទើបតែ សាងសង់រួចជាស្ថាពរ កាលពីពេលថ្មីៗ កន្លងទៅនេះ នៅបុរីវិមានភ្នំ-
ពេញ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីការិនីសំឡេង ស្រទន់មានទឹកដម កញ្ញា ឌួង ហ្សូរីដា បានបញ្ជាក់នៅ ក្នុងបណ្តាញ Face
book របស់នាងថា “ផ្ទះដ៏មានភាពកក់ក្តៅ វានឹងបញ្ចប់ការ សាងសង់ហើយ នៅតែធ្វើការតុប
តែងខាងក្នុងទេ រំភើបណាស់ នៅពេលមាន ផ្ទះខ្លួនឯង នៅ បុរីវិមានភ្នំពេញ ” ហើយផ្ទះវីឡា
កូនភ្លោះនេះ គឺនាងបានចំណាយថវិកា ១២ម៉ឺនដុល្លារ មិនទាន់គិតការតុបតែង ផ្ទះនៅខាង
ក្នុងផង ។

កញ្ញា ហ្សូរីដា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា កាលនាងទិញផ្ទះនេះគឺមិន បានមកស្នាក់នៅ
ជាប្រចាំទេ “ខ្ញុំមិនបានទៅនៅទេគ្រាន់ តែទៅលេងសម្រាកពេល ចុងសប្តាហ៍ប៉ុណ្ណោះ ព្រោះ
រវល់ការងារហាងនៅ ទីក្រុងនៅជិតកន្លែងធ្វើការ ងាយស្រួលទៅធ្វើការជាង” ។

តាមរយៈការបង្ហោះ ពាក្យសំដីដោយ បើកចំហរនេះដែលបានធ្វើឲ្យ ទស្សនិកជនជាច្រើន
បានសរសើរនាង មិនដាច់ពីមាត់ពីសមត្ថភាព និងការតស៊ូក្នុងការ រកប្រាក់ទិញផ្ទះ តម្លៃរាប់
ម៉ឺនដុល្លារ ហើយអ្វីដែលធ្វើឲ្យ មហាជនកាន់តែ ភ្ញាក់ផ្អើលកាន់តែខ្លាំង នោះនៅពេលឮថាផ្ទះ
ដែល ពិធីការិនិប្រចាំ ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍រូបនេះ ទិញមិនមែនជា លំនៅដ្ឋាន
អចិន្ត្រៃយ៍ទេ គឺជាផ្ទះលំហែកាយ ពេលនាងសម្រាក ពីការងារតែប៉ុណ្ណោះ ។ទោះជាយ៉ាង
ណាគេនៅ មិនទាន់ដឹងថាផ្ទះវីឡាភ្លោះថ្មី ស្រឡាងមួយ ខ្នងនេះត្រូវបានម្ចាស់ ហ្សូរីដា មាន
គម្រោងរៀបចំពិធីឡើង គេហដ្ឋានថ្មីនៅ ពេលណានោះទេ។

សូមជម្រាប់ផងដែរថា នាពេលកន្លងមក ហ្សូរីដា ធ្លាប់បានបង្ហើបថានាងមាន គម្រោងចង់ចាប់
ផ្តើមគិតពី ជីវិតគូមាន គ្រួសាររៀបការតាម ប្រពៃណីក្រោយ ពីនាងមានផ្ទះ ជារបស់ខ្លួនឯង
ទុកជាជំរកសុភមង្គល ទៅថ្ងៃក្រោយ ។ តែពេលនេះគេហដ្ឋានថ្មីនេះ បានសាងសង់រួចហើយ
នៅ ឡើយតែពន្លឺស្នេហា និងគម្រោងរៀបការរបស់ ម្ចាស់ផ្ទះថ្មីនេះតែប៉ុណ្ណោះ។

Looking TODAY មិនទាន់អាចទំនាក់ទំនងទៅ កញ្ញា ឌួង ហ្សូរីដា បានទេ នៅថ្ងៃទី៣០ ខែសីហា
ឆ្នាំ២០១៣នេះ តែយើងនឹងព្យាយាមទាក់ទង ទៅនាងសារជាថ្មីម្តង ទៀតនៅពេលក្រោយ ៕




Tags: khmer star star singer freshie cambodia entertainment doung zorida