-ម្ចាស់ក្លឹបអាងអំណាច មិនចូលរួម សហការជាមួយ សមត្ថកិច្ចនិង អាជ្ញាធរ
ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានក្រុមក្មេង ស្ទាវជិត១០នាក់ផ្សេងទៀត ប្រដាប់ដោយ ដំបង វាយសម្លាប់ចោល ក្រោយពីពួកគេ កើតជម្លោះនៅក្នុងក្លឹបយីហោ ឌីស្កូក្លឹបម៉ូ ស៊ីន ស្ថិតនៅតាមបណ្ដោយផ្លូវបន្ទាយ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចលួច បង្ហើបថា ត្រូវភាគីម្ខាងព្រួតវាយបណ្ដាលឱ្យ ស្លាប់ រួចហើយនាំគ្នាអូសយកមកទម្លាក់ ចោលនៅមុខក្លឹប ដើម្បីកុំឱ្យមានការស្ដី បន្ទោស និងរួចផុតពីបញ្ហាប្រឈមជាមួយ អាជ្ញាធរនិងសមត្ថកិច្ចពីម្ចាស់ឌីស្កូក្លឹបមួយ នេះ ។
យោងតាមសេចក្ដីរាយការណ៍ពីសមត្ថ កិច្ចមូលដ្ឋានបានឱ្យដឹងថា ករណីវាយតប់គ្នា នៅក្នុងឌីស្កូក្លឹបរហូតយុវជនម្នាក់ស្លាប់បាត់ បង់ជីវិតខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរង គ្រោះឈ្មោះជុង ហុងតេត អាយុ៣០ឆ្នាំ មុខ របរជាអ្នករត់តុ ស្នាក់នៅក្នុងភូមិជ្រោយបា សាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា មុនដំបូងជនរងគ្រោះ និងដៃគូផ្សេងទៀតបាននាំគ្នាចូលទៅរាំលេងកំសាន្ដនៅក្នុងឌីស្កូក្លឹបម៉ូស៊ីន ហើយពេល នោះក៏មានវត្ដមានជនសង្ស័យ មួយក្រុម មានគ្នាជិត១០នាក់ ចូលទៅផងដែរ ។
សេចក្ដីរាយការណ៍បានបន្ដទៀតថា មិន ដឹងជាមានរឿងអ្វីកើតឡើង នាំអោយភាគី ទាំងពីរឈ្លោះគ្នារហូតក្រុមជនបង្ក បានព្រួត វាយជនរងគ្រោះរហូតដល់ស្លាប់តែម្ដង ។
ក្រោយកើតហេតុភ្លាមៗ ម្ចាស់ក្លឹបដោយ មិនចង់មានរឿងវែងឆ្ងាយ បានអូសសពជន រងគ្រោះពីក្នុងក្លឹប មកទម្លាក់ចោលនៅមុខ ក្លឹប ប៉ុន្ដែតាមការពិនិត្យជាក់ស្ដែងរបស់ សមត្ថកិច្ចនោះ គឺមានឃើញស្នាមឈាមហូរ តាំងពីនៅក្នុងក្លឹបមកម្ល៉េះ ។
ជាមួយគ្នានេះ ក៏មានការរិះគន់របស់ អាជ្ញាធរនិងសមត្ថកិច្ច ដែលចុះទៅពិនិត្យនៅ កន្លែងកើតហេតុ ដែលម្ចាស់ក្លឹបមួយនេះ ដែលមានសាច់ញាតិជាមន្ដ្រីក្រសួងមហាផ្ទៃ មិនបានចូលរួមសហការឱ្យបានដិតដល់នោះ ឡើយ ។
តាមសមត្ថកិច្ចជាទូទៅ ម្ចាស់ក្លឹបបាន បិទដំណើរការរហូតដល់ទាបភ្លឺ ប៉ុន្ដែលើក នេះនិងក្រោយពីមានរឿងកើតឡើង គេ សង្កេតឃើញថា ម្ចាស់ក្លឹបបានបិទដំណើរការ តាំងពីម៉ោង១២មកម្ល៉េះ ។
យ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌច្បារ អំពៅ គួរមានវិធានការ ចំពោះក្លឹបកំសាន្ដ ខាងលើ ពីព្រោះកន្លងទៅភ្ញៀវដែលចូលទៅ ក្នុងក្លឹប ធ្លាប់បង្កជម្លោះវាយតប់និងមានការ បាញ់បោះទៀតផង។
លោក តារា នាយប៉ុស្តិ៍ នគរបាលព្រែកប្រា បានអោយដឹងថា ករណីនេះ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ មុខសញ្ញា ជនសង្ស័យ ។
ប្រជាពលរដ្ឋ នៅជុំវិញក្លិបឌីស្កូម៉ូសិន បានប្រាប់អ្នកយកព័ត៌មានថា ក្លិបឌីស្កូនេះ កើតរឿងជម្លោះវាយតប់គ្នា ញឹកញាប់ណាស់ ពេលខ្លះកើតនៅក្នុងក្លិប ពេលខ្លះឈ្លោះគ្នា នៅមុខក្លិបទាំងកណ្តាលយប់ ដែលធ្វើអោយ ពួកគាត់រស់នៅ ក្នុងស្ថានភាពព្រួយបារម្ភ ជារៀងរាល់យប់ ពេលខ្លះចេញ ផុតពីក្លិបបន្តិច ដកកាំភ្លើងបាញ់ក៏មានដែរ ប៉ុន្តែអាជីវកម្ម កន្លែងសប្បាយមួយនេះ មិនខ្វល់ពីការព្រួយបារម្ភ របស់ប្រជាពលរដ្ឋនោះទេ ។
បន្ទាប់កើតមាន រឿងរ៉ាវផ្ទួនៗ ប្រជាពលរដ្ឋសំណូមពរ ដល់លោកអភិបាលខ័ណ្ឌ លោកអធិការនគរបាលខណ្ឌ និងលោកមេបញ្ជាការ កងរាជអាវុធហត្ថខ័ណ្ឌ ដែលជាភ្នែក ច្រមុះ របស់រដ្ឋាភិបាលគួរតែមានវិធានការក្លិបឌីស្កូនេះផង ព្រោះកន្លែងទិញ ការសប្បាយ កំពុងក្លាយជាក្តីកង្វល់របស់ប្រជាពលរដ្ឋ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល