CamNews

ព័ត៌មានជាតិ 

មេបញ្ជាការកងទ័ពថៃម្នាក់ ជាប់ពាក់ព័ន្ធនឹងការនាំចូល លុយក្លែងក្លាយមកកម្ពុជា ជាង ៧​ លានដុលា្លរ

-ជនសង្ស័យម្នាក់ ជាមមេបញ្ជាការ កងអនុសេនាធំ ៥២២ របស់ថៃ

បាត់ដំបង ៖ ប្រាក់ដុល្លារក្លែង(សង្ស័យ លុយហ្វូតូកូពី) ចំនួន៣កេស ស្មើនិងជាង៧ លានដុល្លារ ដែលឈ្មួញ ជនជាតិ ថៃ នាំចូលមក ប្រទេសកម្ពុជាតាមច្រកស្រុកភ្នំព្រឹក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកនិង ខេត្ដ សហការគ្នា បង្ក្រាប បានកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤នេះ ។

ក្រៅពីរឹបអូសបាន ប្រាក់ដុល្លារក្លែងក្លាយ មានចំនួនច្រើនសន្ធឹកសន្ធាប់ខាងលើនេះ សមត្ថកិច្ចក៏បាន ធ្វើការឃាត់ ខ្លួន ជនជាតិថៃ ចំនួន៣នាក់ផងដែរ ។

យោងតាមព័ត៌មានរបស់អធិការនគរបាលស្រុកភ្នំព្រឹក ដែលបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឱ្យដឹងថា ករណីចាប់បានប្រាក់ដុល្លារក្លែងក្លាយខាងលើនេះគឺធ្វើឡើងបន្ទាប់ពីក្រុមឈ្មួញជួញ ដូរ លួចនាំ ចូលនៅត្រង់ចំណុចសាយឡូ ឈ្មោះហួត អូន ស្ថិតនៅក្នុងភូមិអូរំដួល ឃុំអូរំដួល ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ។

ប្រភពព័ត៌មានបានឱ្យដឹងបន្ថែមថា ក្រៅ ពីរឹបអូសប្រាក់ដុល្លារក្លែងក្លាយ ដែលឈ្មួញ ដាក់នៅក្នុង ក្រដាស ចំនួន ៣កេស ស្មើនិងចំនួន ៧.១៦០.០០០ដុល្លារនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់ផងដែរ ដែល រួមមានទី១ឈ្មោះចំរ៉ាត់ វង្សា ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខងារ ជាមេបញ្ជាការកងអនុសេនាធំ ៥២២ ទី២ ឈ្មោះជីតគីត ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ និងទី៣ឈ្មោះ បា្លមូត ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាទាហាន ។\

ជុំវិញការបង្ក្រាប ប្រាក់ដុល្លារក្លែងក្លាយ ដ៏ច្រើនសន្ធឹកសន្ធាប់ ស្ទើរតែមិនធ្លាប់ជួបប្រទះ ខាងលើនេះ ស្នងការរង នគរបាល និងជាប្រធាន ការិយាល័យកណ្ដាល ព្រហ្មទណ្ឌនៃ ស្នងការដ្ឋាន នគរបាល ខេត្ដបាត់ដំបង លោក ជេត វណ្ណី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ថា ជនសង្ស័យទាំង៣ នាក់ មានគម្រោងធ្វើចរាចរ ប្រាក់ដុល្លារក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែត្រូវបាន កម្លាំង សមត្ថកិច្ចធ្វើការ បង្ក្រាបទាន់ពេលវេលា។

ស្នងការរង នគរបាលរូបនេះ បានបន្ថែម ថា ដំបូងឡើយ ជនសង្ស័យបានទាក់ទងឈ្មួញ រកស៊ីនៅក្នុង ប្រទេសកម្ពុជា ហើយបានយក ប្រាក់ដុល្លារគំរូ មកបង្ហាញធ្វើឱ្យមានការទុកចិត្ដថា ជាប្រាក់ដុល្លារ ពិតប្រាកដ ដើម្បីឈាន ទៅដល់ ការធ្វើ ចរាចរជាផ្លូវការតែម្ដង ។

ប៉ុន្ដែក្រោយពេលដែល ជនសង្ស័យទាំងនេះបាន យកប្រាក់ដុល្លារក្លែងក្លាយ ឃ្លុមបេក្នុងគោល បំណងយកមក ចែក ចាយនៅក្នុងប្រទេស កម្ពុជានោះ ក៏មានការបែកធ្លាយ ហើយត្រូវ បានកម្លាំង សមត្ថកិច្ចធ្វើការបង្ក្រាបទាន់ពេល វេលាតែម្ដង ។

យ៉ាងណាក៏ដោយ ជុំវិញការបង្ក្រាបបទ ល្មើសចរាចរប្រាក់ដុល្លារ ក្លែងក្លាយដ៏ច្រើន សន្ធឹកសន្ធាប់បែបនេះ ពុំទាន់មានការបញ្ជាក់ ឱ្យលំអិតពី ថ្នាក់ដឹកនាំ សមត្ថកិច្ចខេត្ដបាត់ដំបង នៅឡើយទេ ដោយរង់ចាំការសួរនាំនិង ធ្វើការស្រាវជ្រាវបន្ដទៀត។

បច្ចុប្បន្នជនសង្ស័យនិងប្រាក់ដុល្លារក្លែង ក្លាយខាងលើនេះ កំពុងត្រូវបាន សមត្ថកិច្ចធ្វើការសាកសួរ ទៅលើជន សង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការតាមច្បាប់បន្ដទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh