ប្រភពព័ត៌មានសិល្បៈបរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣នេះថា Justin
Bieber តារាចម្រៀងវ័យក្មេង កំពុងតែសង្ស័យ ឪពុករបស់ខ្លួន មានស្រីថ្មីក្បត់ចិត្តម្តាយ ទើបកាល
ពីពេលថ្មីៗនេះ នាយចេះតែដើរតាមគាត់រហូត។
ប្រភពខាងដើម បានឱ្យដឹងបន្ថែមថា កាលពីម្សិលមិញនេះ ឪពុករបស់ Justin Bieber គឺ Justin
Timberlake បានទៅកម្សាន្តទីក្រុង London ដើម្បីចូលរួម ក្នុងកម្មវិធីប្រគល់រង្វាន់ឆ្នើមនៃតន្ត្រី
JT's post-BRIT កាលពីរាត្រីយប់មិញនេះ។
គួរបញ្ជាក់ថា ក្រោយពីឪពុកខ្លួនទៅដល់កម្មវិធីនោះ មិនប៉ុន្មានម៉ោង គេប្រទះឃើញ Justin Bieber
ក៏ទៅដល់ទីនោះភ្លាមៗដែរ។ ដោយទំនងជា ចង់ឆែកឆេ បន្ទប់សណ្ឋាគាររបស់ឪពុកខ្លួន ដើម្បីបំ
បាត់ភាពសង្ស័យទៀតផង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល