CamNews

តារា 

បូណេតា ដាដេណា បង្ហាញភាពអាណិតអាសូរ ចំពោះបងៗកងទ័ព នៅលើ Facebook

ភ្នំពេញ៖  នៅប៉ុន្មានម៉ោងថ្មីៗមុននេះ តារាសម្ដែង និងជាចាងហ្វាងផលិតកម្មល្បីឈ្មោះមួយ
រូប ក្នុងពិភពសិល្បៈ អ្នកនាង បូណេតា ដាដេណា បានសរសេរបង្ហាញពីចំណាប់អារម្មណ៍ ក៏
ដូចជាឆន្ទៈដ៏មុតស្រូច និងក្ដីអាណិតអាសូរជាពន់ពេកក្រៃ ដល់បងៗកងទ័ព ជាពលទាហាន
ការពារទឹកដីខ្មែរ ខណៈអ្នកនាងបានស្ដាប់ឮនូវវិទ្យុបរទេស បានផ្សាយពីទុក្ខលំបាកគ្មានថ្ងៃ
ស្រាកស្រាន និងជីវភាពក្រក្សត់គួរឲ្យអាណិតអាសូរ ក្នុងការរស់នៅប្រចាំថ្ងៃ។

អ្នកនាង បូណេតា ដាដេណា បានសរសេរបង្ហោះ ពាក្យសម្ដីទាំងនេះ ក្នុងបណ្ដាញសង្គម ហ្វេស
ប៊ុករបស់នាង ដោយបានរ៉ាយរ៉ាប់ ប្រាប់ពីទំហំទឹកចិត្ត អាណិតអាសូរ ដល់ពលទាហានតូចតាច
ហ៊ានពលីជីវិត ការពារបូរណភាពទឹកដី ប៉ុន្តែបានប្រាក់ខែតិចតួច មិនអាចផ្គត់ផ្គង់គ្រួសារ ក៏ដូច
ជាខ្លួនឯងបានឡើយ ។

ដោយមិនធ្វើ អត្ថាធិប្បាយអ្វីច្រើន គេហទំព័រ LookingTODAY សូមដកស្រង់ យកខ្លឹមសារទាំង
ស្រុង ចែកជូនប្រិយមិត្តអ្នកអាន បានជ្រាបដូចខាងក្រោម៖

"ក្នុងនាម នាងខ្ញុំជាអ្នកសិល្បៈ ដ៏តូចទាបម្នាក់ .. នាងខ្ញុំគ្មានភារៈអ្វី ក្នុងជួររាជរដ្ឋាភិបាលទេ
ប៉ុន្តែនាងខ្ញុំមានអារម្មណ៍ ថាក្តុកក្ដួលណាស់ ពេលដែលឮបងៗកងទ័ព និយាយពី ទុក្ខលំបាក
របស់គាត់ និងភាពកង្វះខាត នៃក្រុមគ្រួសាររបស់គាត់ ., វាប្រាកដណាស់ ប្រាក់ខែពួកគាត់
ទទួលបានវាតិចតួចបំផុត ដែលមិនអាចផ្គត់ផ្គង់ ក្រុមគ្រួសារគាត់បាន ! កុំថាឡើយដល់ចំណាយ
ក្នុង ក្រុមគ្រួសារ បើសិនជាគាត់យកទៅប្រើប្រាស់ តែខ្លួនគាត់ម្នាក់ឯង ក៏មិនគ្រប់គ្រាន់ផង ..
នាងខ្ញុំនិយាយ ទាំងអស់នេះ មិនមែននាងខ្ញុំ ចង់លូកដៃចូលក្នុងរឿងនយោបាយអីទេ តែនាង
ខ្ញុំចង់និយាយយូរហើយតែគ្មានឱកាស. ទើបតែពេលនេះ នាងខ្ញុំសុំនិយាយ ដោយស្មោះនិង
អស់ពីបេះដូង ហើយក៏សូមផ្ដាំផ្ញើរ ទៅបងៗយុវជន(កងទ័ព) ផងថា ខ្ញុំស្រលាញ់បងៗ អាណិត
ណាស់ ដែលផុសចេញពីទឹកចិត្ត និងបេះដូងនារី ខ្មែរម្នាក់នេះដ៏ពិតៗ .. ខ្ញុំចង់ជួយពួកបងណាស់
តែខ្ញុំគ្មានលទ្ធភាពទេ .. បងដឹងហើយ ជីវិតជាអ្នកសិល្បៈបានតែល្អមើលទេ ., រាជរដ្ឋាភិបាល
នាយកដ្ឋានភាពយន្ត គេរឹតបន្តឹងណាស់ គេមិនឲ្យយើងថតអ្វី ដែលសាហាវពេកទេ .. ពេលទៅ
ឆ្លងរឿងម្ដងៗ គេថាខុសនេះខុសនោះ ខ្មោចសំលាប់សាហាវពេក ចឹង ហើយបានជាកុនខ្មែរយើង
ងើបមិនរូចសោះ តែបើកុនបរទេសចូលវិញ ទោះបីធាក់លោកចំកណ្ដាលមុខក៏ នាយកដ្ឋានឲ្យ
ចេញដែរ" ។

តារាសម្ដែង បូណេតា ដាដេណា បានសរសេរថ្លែងទៀតថា " នេះខ្ញុំឆ្អែតចិត្តខ្លាំងណាស់ នឹង
ច្បាប់សិល្បៈនៅស្រុកខ្មែរ ., ខ្ញុំចង់ឈប់ស្រឡាញ់ វិស័យសិល្បៈ ទៀតហើយ ឆ្អែតណាស់រាល់
ថ្ងៃនេះ ណ្ហើយ ចុះរឿងរបស់ខ្ញុំមិនជាថ្វីទេ ខ្ញុំអាចស៊ូបាន ., តែនាងខ្ញុំសូមសំណូមពរ ដល់រាជ
រដ្ឋាភិបាល សូមលោកជួយ គិតគូរពីជីវិត និងជីវភាពរបស់ពលទាហានផង មានតែពួកគាត់ទេ
ដែលធ្វើឲ្យយើងគេងលក់ស្រួល មិនខ្លាច ការឈ្លានពានពី សំណាក់ប្រទេសជិតខាង ., គេង
ផ្ទាល់ដី គេងក្រោមដំណាក់ គ្រាប់ភ្លៀង គ្រាប់រំសែវ ញ៉ាំបាយទទេរ ញ៉ាំទឹកជ្រោះ ក្ដៅរងា គឺ
ពួកគាត់នេះហើយ ., សូមបងប្អូនដែលមានឆន្ទៈ ដូចនាងខ្ញុំសូមជួយ share ត ៗ គ្នាផង ., ពី
បេះដូងនារីសិល្បៈម្នាក់ .,"។

តាមរយៈការបង្ហោះ ពាក្យសម្ដីរិះគន់ នៅលើហ្វេសប៊ុកនៅពេលនេះ អាចសន្និដ្ឋានបានថា ក្នុង
នាមជាអ្នកសិល្បៈ ជាតារាសម្ដែង មានឈ្មោះល្បីមួយរូប អ្នកនាងពិតជា មានចិត្តឈឺឆ្អាល មាន
អារម្មណ៍ក្ដុលក្ដួល អាណិត មន្រ្តីកងទ័ព ដែលហ៊ានពលីជីវិត ដើម្បីទឹកដី ដើម្បីជាតិមាតុភូមិ មិន
ចាញ់ទស្សនិកជន ដែលតែងតែគាំទ្រ ការសម្ដែងរបស់នាងឡើយ ៕

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment bonita dadane