CamNews

ប្លែកៗ 

ផ្អើលមើល អន្ទង់ចម្លែក ចេញជាបន្តបន្តាប់ នៅតំបន់ ទឹកសាប

តាកែវៈ ប្រជាពលរដ្ឋ ដែលរស់នៅ តាមតំបន់វាលទំនាប នៃដងទន្លេសាប មួយចំនួន មានភាព
ងឿងឆ្ងល់ អំពីប្រភព នៃដើមកំណើត របស់សត្វមួយប្រភេទ ដែលមានដងខ្លួន ដូចជាសត្វអន្ទង់
ប៉ុន្តែមាន ពណ៌សម្បុរ ផ្សេងៗ ដែលគេសំគាល់ឃើញ លេចចេញជាបន្តបន្ទាប់ នៅក្នុងស្រុកអង្គរ
បុរី, ស្រុកព្រៃកប្បាស, ស្រុកបុរីជលសា នៃខេត្តតាកែវ។

ប្រជាពលរដ្ឋ ដែលស្គាល់ សត្វអន្ទង់ចម្លែកនោះ បានឱ្យដឹងថា រូបរាងនៃដងខ្លួន ប្រភេទសត្វត្បុល
ភក់ ប្រភេទថ្មីនេះ គឺពិតជាដូចគ្នាទៅនឹងសត្វអន្ទង់ ស្ទើរតែទាំងអស់ ទាំងរបៀបរស់នៅ ទាំងរូបរាង
ប៉ុន្តែខុសគ្នា ត្រង់ថាមានពណ៌សម្បុរ ដែលពិបាកបែងចែកថា មួយណាជាសត្វចម្លែក និងមួយណា
ជាសត្វអន្ទង់ណាស់ ។ ប្រភពខាងលើនិយាយថា ពណ៌របស់អន្ទង់វិញ តាមដែលគេធ្លាប់ដឹង គឺមាន
ពណ៌លឿងទុំ រីឯសត្វថ្មីនេះ វិញ មានពណ៌ខ្មៅ, ឬក៏ម្យ៉ាងទៀត មានពណ៌ខ្មៅលាយឡំ និងលឿង
បន្តិចបន្ទួច(ក្រឡាខ្ជឹង)។

សត្វប្រភេទថ្មីនេះ រស់នៅក្នុងភក់បី ដូចជាសត្វអន្ទង់ដែរ (ទឹកទន្លេ ឬបឹង) គឺពួកវារូងជារន្ធចុះ ទៅក្នុង
ភក់ តែមានជំរៅរាក់ជាងរន្ធអន្ទង់ ចំពោះទំហំ នៃរុនទៀតសោត អាចប៉ុនម្រាមដៃ ឬក៏ប៉ុនម្រាមមេជើង
អាស្រ័យទៅលើទំហ៊ំ របស់ខ្លួនវា តែមិនដែលមានទំហ៊ំធំ ជាងនេះនោះទេ ហើយរន្ធ ទាំងនោះ វារូង
ទៅ ខាងក្រោម ដែលមានជំរៅមិនសើសពី០,៥ម៉ែត្រនោះទេ ។

ប្រភពដដែលបន្ដថា ប្រភេទសត្វរស់នៅ ក្នុងភក់ថ្មីនេះ មានឈ្មោះខុសៗគ្នា ទៅតាមការនិយម របស់
បងប្អូន ប្រជាពលរដ្ឋ គឺថាចំពោះជនជាតិ វៀតណាម និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិត ព្រំ
ប្រទល់ប្រទេសវៀតណាម គេឱ្យឈ្មោះសត្វចម្លែកនោះថា ( កនលិត ឬ កងលិត ) ដោយពាក្យថា
កងលិតនេះ មានន័យថាជា សត្វដែលមានដងខ្លួនវែង ឬសណ្ដានអន្ទង់នេះឯង តែក្នុងភាសាវៀត
ណាម ពាក្យថាកនឬកងនេះ ជាពាក្យបន្ថែមខាងដើម គឺសំរាប់បង្រ្គប់ន័យ ឬសំដៅថា ជាសត្វបើពាក្យ
ទាំងឡាយណា ដែលជាសត្វហើយ មិនបន្ថែមពាក្យថា កនឬកងនៅខាងដើមនោះទេ គឺមិនមានន័យ
គ្រប់គ្រាន់នោះឡើយ។ ហើយឈ្មោះមួយទៀតគេហៅថា (ប៉េតប៉ត) ដោយសារតែគេឱ្យ ឈ្មោះសត្វ
ចម្លែកនេះថា ប៉េតប៉ត គឺដោយសារតែ នៅពេលដែលសត្វប្រភេទនេះ ស្រូបយកដង្ហើម ចេញចូល
នៅផ្នែកខាងក្បាល របស់វាប៉ោងផត ។ ម្យ៉ាងទៀតគេហៅថា អន្ទង់ដំណើប ព្រោះគេសំគាល់ថាសត្វ
ចម្លែកនោះមានពណ៌ខ្មៅ ឬក៏ពណ៌ខ្មៅលាយឡំនិងលឿងជាចុងក្រោយឈ្មោះរបស់សត្វចម្លែកនោះ
គឺសត្វ(ជៀស) តែចំពោះឈ្មោះថាជៀសនេះមិនមានអ្វីសំរាប់សំគាល់ថ យ៉ាងណានោះទេ។ អ្វីដែល
ចម្លែកនោះត្រង់ថា សត្វចម្លែកទាំងនោះមិនដែលរស់នៅក្នុងភក់ ឬល្បប់ ដែលមិនមានទឹកទន្លេចេញ
ចូលនោះដែរ។

ប្រភពដដែលបញ្ជាក់បន្ថែមថា លក្ខណៈខុសគ្នា ដែលយើងអាចធ្វើការសំគាល់បានថា មួយណាជា
សត្វចម្លែក និងមួយណាជាសត្វអន្ទង់ គឺថា សត្វចម្លែក មានកន្ទុយសំប៉ែត ចាប់ពីផ្ចិតរបស់វា ទៅផ្នែក
ខាងក្រោយ គឺសំប៉ែតខ្លាំង រីឯពណ៌ទៀតសោតមិនលឿងទុំ ដូចជាពណ៌សត្វ អន្ទង់តែ ក៏មានឈ្មួញ
មួយចំនួន តែងតែយកសត្វចម្លែកនោះ ទៅលក់ដោយបន្លំភ្នែក ជាសត្វអន្ទង់តែ សរុបមក ទាំងសត្វ
អន្ទង់ និងសត្វចម្លែកគឺសុទ្ធតែ អាចចំអិនធ្វើជាអាហារបរិភោគ បានដូចតែគ្នាតែចំពោះ សាច់របស់
សត្វចម្លែកគឺ មិនសូវជាមានរសជាតិ ដូចជាសាច់រសប់សត្វចម្លែក នោះទេ ។

ប្រភពមួយចំនួនបន្ដដែរថា ហាក់ចម្លែកហាក់បីដូចជា ធ្វើសង្រ្គាមជាមួយ និងអន្ទង់ព្រោះថា ចាប់តាំង
ពីសត្វចម្លែកនេះ មានវត្តមានកាលណា គឺពពួក សត្វអន្ទង់ហាក់បីដូច បាត់បង់ វត្តមានបន្តិចម្ដងៗ តែ
ផ្ទុយទៅវិញសត្វចម្លែក គឺកាន់តែកើតមានច្រើនទ្វេឡើង ។ សត្វអន្ទង់ថ្មីនេះ មិនចេះខាំមនុស្ស ឬក៏បង្ក
រនូវផលប៉ះពាល់ អ្វីដល់មនុស្ស ណាមួយឡើយ៕

សត្វដែល ប្រជាពលរដ្ឋអះអាងថា អន្ទង់ចម្លែក

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange