(បរទេស)៖ អ្នកគ្រប់គ្រង តារាសម្តែងស្រី Cecilia Cheung បាននិយាយ ថា ថ្មីៗនេះមានជនអនាមិកម្នាក់ បានទូរស័ព្ទមកកាន់លេខ នាង Cecilia ដោយគំរាមថា នាងជំពាក់ប្រាក់គេចំនួន ៣២លានដុល្លារ ហុងកុង បន្ទាប់ពីតារាស្រីរូបនេះ បញ្ចប់កិច្ចសន្យាថតកុន មុនកាលកំណត់។
ជួនពេលជាមួយគ្នានេះដែរ ក្រោយពីកើតមានរឿងបែបនេះមក ក៏មានដំណឹងថា Cecilia កំពុងដាក់លក់អចលនទ្រព្យ របស់នាងនៅ Century Tower ដោយនាងដាក់លក់ក្នុងតម្លៃ ២០០លានដុល្លារហុងកុង ប៉ុន្តែនៅមិនទាន់លក់ដាច់ នៅឡើយទេ។ Emily អ្នកគ្រប់គ្រងតារាសម្តែងស្រីហុង កុងរូបនេះបន្តថា Cecilia បានស្វែងរកមេធាវីរួចហើយ ដើម្បីដាក់ពាក្យប្តឹងពីរឿងនេះ ជាការការពារសុវត្ថិភាព ដល់រូបនាងចំពោះអ្នកដែលហ៊ាន ទូរស័ព្ទមកគំរាមទារប្រាក់ពីនាងនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង