CamNews

តារា 

ទស្សនិកជនភ្ញាក់ផ្អើល នឹងរូបសិចស៊ី ឈុតក្រហមឆ្អៅ នាង HyunA

កូរ៉េ៖ សារព័ត៌មានបរទេស ចុះផ្សាយ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤នេះថា នាង HyunA ក្រុមតារាចម្រៀងស្រី 4minuteមើលទៅខុសគ្នាខ្លាំងណាស់ នៅក្នុងបទចម្រៀងទោលមុន ដោយលើកនេះ នាងបានបង្ហាញភាពសិចស៊ី ជាងមុនធ្វើឲ្យទស្សនិកជន មានភ្ញាក់ផ្អើល ដោយនឹកស្មានមិនដល់។

កាលពីម្សិលមិញ រូបភាពសិចស៊ី ក្នុងភោជនីយដ្ឋានចាងឈើ នាង HyunA ត្រូវបានតាមដាន និងធ្វើការរិះគន់យ៉ាងខ្លំាង ពីទស្សនិកជន នៃរូបភាពសិចស៊ីទាំងនេះ ។ តារាចម្រៀង Rap ស្រីរបស់ក្រុម 4minute ត្រូវបានបណ្តាទស្សនិកជន ជាច្រើនកំពុងតែតាមដាន រូបភាពសិចស៊ី រ៉ូបពណ៌ក្រហមឆ្អិនឆ្អៅ និងរូបភាពស្រាត ក្នុងអាងទឹក។

រូបភាពជាមួយការតុបតែងថ្មី នាង HyunA មើលទៅខុសប្លែក បើប្រៀបធៀបទៅនឹងរូបភាព នៃបទចម្រៀងទោលកាលអតីតកាល របស់នាង។ នៅលើវិបសាយព័ត៌មាន អ្នកគាំទ្រជាច្រើន បានវាយប្រហារ និងមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ចំពោះភាពសិចស៊ី របស់នាង HyunA ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news