CamNews

កំសាន្ត 

យ៉ែម សំអូន និង យ៉ាន លីនដា សម្ញែងភាព​ផ្អែមល្ហែម ​ក្នុងថ្ងៃខួប​អាពាហ៍ពិពាហ៍ ​គម្រប់១៤ឆ្នាំ

ភ្នំពេញៈ គូស្វាមីភរិយាដែលជា តារាសម្តែង និងជាតារាចម្រៀង លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ថ្មីៗនេះបានបង្ហាញរូបថតជាច្រើន សន្លឹកស្តែងឲ្យឃើញពីភាពសិ្នទ្ធ ស្នាលផ្អែមល្ហែមល្អូកល្អើន ប្រៀបដូចជាលលកញីឈ្មោល នៅក្នុងថ្ងៃប្រារព្ធ ខួបអាពាហ៍ពិពាហ៍ គម្រប់១៤ឆ្នាំ ស្ងាត់ៗ នៅក្នុងក្លឹបកម្សាន្តមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

អស់រយៈពេលជាង១០ឆ្នាំហើយដែល លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា បាន សម្រេចចិត្តរៀបការសាងគ្រួសារ ជាមួយគ្នា យ៉ាងមានសេចក្តីសុខ ដោយនាពេលកន្លងមកប្តីប្រពន្ធ មួយគូនេះមិនធ្លាប់លេចឮ ថាមានភាពល្អក់កករ ជាមួយគ្នា ដូចអ្នកសិល្បៈដទៃនោះទេ។កាលពីថ្ងៃទី១១ ខែមិថុនា ម្សិលមិញនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ បានបង្ហាញវត្តមាន ជាមួយនំ ខួបអាពាហ៍ពិពាហ៍ បូករួមជាមួយ ស្នាមញញឹម ចេញពីទឹកចិត្ត ដែលមានសុភមង្គល ក្នុងគ្រួសារ រួមជាមួយអ្នកសិល្បៈមួយចំនួន បានចូលរួមអបអរសាទរ ដល់ពួកគេនៅក្នុងក្លឹប C2 យ៉ាងសប្បាយរីករាយ ។

នៅក្នុងថ្ងៃរៀបចំកម្មវិធីជប់លៀង ថ្ងៃខួបអាពាហ៍ពិពាហ៍ គម្រប់១៤ឆ្នាំ បើទោះជាឆ្នាំនេះពួកគេ មិនបានរៀបចំធំដុំអញ្ជើញភ្ញៀវច្រើន ចូលរួមដូចឆ្នាំមុនក៏ដោយ ប៉ុន្តែគេនៅតែអាចសង្កេត ឃើញថា លោក យ៉ែម សំអូន បានបង្ហាញពីទំហំចិត្តនៅតែស្រលាញ់និងថ្នាក់ថ្នមភរិយា ដោយក្នុងនោះលោកបានយកច្រមុះទៅថើបថ្ពាល់ ភរិយាមើលទៅស្នេហាមួយនេះ ហាក់កក់ ក្តៅ ហើយចំណងស្នេហ៍ក៏កាន់ តែរឹងមាំមួយ កម្រិតទៀត ប៉ុន្តែគេនៅមិនទាន់ដឹងទេថា នៅក្នុង ថ្ងៃពិសេសមួយនេះ បុរសរូបសង្ហារមាឌធំ លោក សំអូន មានអ្វីជាកាដូសម្រាប់ភរិយា រូបស្រស់ ម្នាក់នេះឡើយ ។

ជាធម្មតាគេសង្កេតឃើញថា ស្វាមីភរិយាមួយគូនេះ តែងតែបណ្តើរគ្នាត្រសង ទៅធ្វើការគ្រប់ទី កន្លែងទាំងក្នុង និងក្រៅប្រទេសមិនដែល បែកគ្នាម្តងណាឡើយ ខុសពីអ្នកសិល្បៈដទៃ ដែល បានរៀបការជាមួយអ្នកសិល្បៈដូចគ្នា ហើយរមែងតែងតែមិនអាចរក្សាចំណងស្នេហ៍ បានគង់ វង្សយូអង្វែងទេ គឺភាគច្រើនគេតែងតែឃើញពួកគេ សម្រេចចិត្តបែកផ្លូវគ្នាពាក់កណ្តាលទី ហើយតារាសម្តែង លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ក៏ត្រូវបាន មហាជនចាត់ ទុកថា ជាគូស្វាមីភរិយាគំរូក្នុង សង្គមសិល្បៈផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news