កំពង់ស្ពឺ ៖ ភរិយាថៅកែកាប់ជ្រូក នៅ ខាងកើត ផ្សារត្រែងត្រយឹងបានស្លាប់ភ្លាមៗ នៅកន្លែង
កើតហេតុខណៈ ដែលកូនស្រីរបស់ ខ្លួនអាយុ ១៤ឆ្នាំ កំពុងដេកជាមួយម្ដាយរង របួសធ្ងន់ ត្រូវ
បានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរ ពេទ្យគន្ធបុបា្ជ នៅក្នុងរាជធានីភ្នំពេញ ក្រោយពីមានជន
សង្ស័យមួយក្រុម ចូលទៅវាយ និង ប្លន់យកទ្រព្យសម្បត្ដិ ទាំង គ្រឿង អលង្កា និងលុយកាក់
សរុប ជិត ៣ម៉ឺនដុល្លារ ។
ករណីប្លន់វាយសម្លាប់ និង រងរបួស ប្រពន្ធ និង កូនស្រីថៅកែ កាប់ជ្រូកខាងលើ នេះ បង្កឱ្យ
មានការភ្ញាក់ផ្អើល ពីវេលា ម៉ោង ៤ និង ៣០នាទី ព្រឹកទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣
ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ពោលនៅខាង
កើតផ្សារត្រែងត្រយឹង ជាង១០០ម៉ែត្រ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុបានឱ្យដឹងថាស្ដ្រីរងគ្រោះដែលស្លាប់នៅនឹងកន្លែងកើត
ហេតុនោះឈ្មោះ ទី សុឃឿន អាយុ ៣៦ឆ្នាំ រីឯកូនស្រី ដែលរងរបួសធ្ងន់ ឈ្មោះ ស៊ឹម ស្រី
លក្ខណ៍ អាយុ ១៤ឆ្នាំ។បុរសជាប្ដីលោក ស៊ឹម ណែល អាយុ៤៣ឆ្នាំ បាននិយាយថា នៅវេលា
ម៉ោងកើតហេតុ ខាងលើ ខណៈដែលរូបលោកត្រឡប់មកពី កន្លែងកាប់ជ្រូក ស្រាប់តែឃើញ
សពប្រពន្ធ ស្លាប់នៅក្នុងថ្លុកឈាម រីឯកូនស្រីរងរបួសធ្ងន់ ដោយស្នាមចាក់នឹង អាវុធចុងស្រួច
នៅ លើដងខ្លួន និង ក្បាលគួរឱ្យរន្ធត់ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បុរសជាប្ដីបានបន្ដថា ទ្រព្យ
សម្បត្ដិដែលត្រូវក្រុមចោរប្លន់យកទៅនោះ រួមមាន មាស១០តំឡឹង បា្លទីន៧តំឡឹង លុយខ្មែរ
១០លានរៀល និងដុល្លារ ៣ពាន់ដុល្លារ ។
បើតាមលោកស៊ឹម ណែល ករណីប្លន់ ខាងលើនេះ បានកើតឡើងសូម្បីតែប្អូនជី ដូនមួយរបស់
ភរិយាលោក ដែលដេកនៅ ឡៅតឿក៏មិនដឹងដែរ។ ក្រោយកើតហេតុ និងបច្ចុប្បន្ននេះ កម្លាំង
សមត្ថកិច្ចចម្រុះរបស់ខេត្ដកំពង់ស្ពឺ ទាំងនគរបាល និង អាវុធហត្ថ បានចុះទៅពិនិត្យភ្លាមៗនៅ
កន្លែងកើត ហេតុដើម្បីកំណត់អត្ដសញ្ញាណក្រុមចោរ ទាំងនោះ ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល