ការបែកបាក់ស្នេហា រមែងតែងតែទទួលបានការឈឺចាប់ ហើយមានភាគីម្ខាងឈឺលើសភាគី
ម្ខាងទៀត ។ ប្រសិនបើមានភាគីមួយណា ជាអ្នកក្បត់សាវា ទៅមានអ្នកថ្មីនោះ ម្ខាងទៀតពិត
ជាឈឺចាប់ខ្លាំង ។
ដោយសារតែ មានប្រុសសាវា បោកប្រាស់ចិត្តនារីៗ ទើបកញ្ញា មាស សុខសោភា ចង់ឃើញ
មុខប្រុសសាវាម្តង ។ កញ្ញា មាស សុខសោភា បានច្រៀងរៀបរាប់ត្អូញត្អែរថា សង្សារបណ្តូល
ចិត្តរបស់នាង បានសុំនាងបែកហើយ ក្នុងពេលដែលនាង នៅស្រឡាញ់គេនៅឡើយ ។ បទ
នេះកាលពីចេញដំបូង គឺពិតជាទទួលបានការគាំទ្រខ្លាំងណាស់ ឥលូវបទនេះបានចេញជា
វីដេអូហើយ ចង់ដឹងថាតើប្រុសសាវា របស់កញ្ញា មាស សុខសោភា មុខយ៉ាងម៉េចនោះ យើង
ទៅទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលី
ប្រភព ៖ Town Official facebook