កណ្តាល៖ ក្មេងប្រុសម្នាក់ អាយុ១៤ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់ បន្ទាប់ពីទៅដកសំណាប ហើយភ្លៀងធ្លាក់ខ្លាំងរងា ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ ដល់ពាក់កណ្តាលផ្លូវ ត្រូវរន្ទះបាញ់ស្លាប់តែម្តង។ ហេតុការនេះកើតឡើងកាល ពីវេលាម៉ោង១៦ និង១៥នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្បែរភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ហាន គឹមហុង ភេទប្រុសអាយុ១៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ។
នគរបាលដដែលបានបន្តថា មុនពេលកើតហេតុក្មេងរងគ្រោះ បានទៅជួយដកសំណាប គ្រួសារនៅខាងក្រោយ ភូមិបន្តិចក្រោយមក ស្រាប់តែមានភ្លៀងធ្លាក់ យ៉ាងខ្លាំងពេលនោះក្មេង រងគ្រោះរងាខ្លាំងរួចក៏ទាញជិះម៉ូតូ មកផ្ទះតាម បណ្តោយផ្លូវលំក្បែរភូមិ ខណៈកំពុងតែជិះនោះស្រាប់តែ រន្ទះបាញ់ ក្មេងរងគ្រោះបណ្តាល ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ នគរបាលជំនាញចុះទៅនិពិត្យ សាកសពរួចហើយសន្និដ្ឋានថា ក្មេងរងគ្រោះ ពិតជាត្រូវរន្ទះបាញ់ ស្លាប់ ពិតប្រាកដមែន រួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងទៅតាមប្រពៃណី ៕
