CamNews

តារា 

បទចម្រៀង នាយពែកមី និងនាយ គ្រឿន តារាចម្រៀង ព្រាបសុវត្ថិ សុំខ្មាស! (Video Inside)

ភ្នំពេញ៖ បទចម្រៀងមួយបទ ជាការច្រៀងរួមគ្នារវាង នាងពែកមី និង នាយគ្រឿន បានធ្វើឲ្យទស្សនិកជន ផ្ទុះសំណើច សើចសប្បាយទាំងមិនដឹងខ្លួន ក៏ព្រោះតែក្នុងបទនោះពោរពេញ ដោយពាក្យកំប្លុកកំប្លែង រួមជាមួយ កាយវិការដ៏រស់រវើកផងដែរ ។

បទចម្រៀងរបស់នាយពែកមី និងនាយគ្រឿង នេះ ច្រៀងតាមបទចម្រៀងចាស់របស់លោក ព្រាប សុវត្ថិ ដែលមានចំណងជើងថា«ចិត្តព្រៃផ្សៃ» ដែលល្បីល្បាញកំឡុងឆ្នាំ ២០០០ ។

បទចម្រៀងរបស់ តារាកំប្លែងបងប្អូនបង្កើត ទាំង២នាក់ បានធ្វើឲ្យទស្សនិកជន ដែលទស្សនាផ្ទាល់អស់សំណើច យ៉ាងខ្លាំង ។ ពិសេសជាងនេះ ទៀតនោះ វីដេអូឃ្លីប ចំរៀង ដែលគេបង្ហោះក្នុង Facebook បានទាក់យកនូវ ចំណាប់អារម្មណ៍ អ្នកលេងយ៉ាងខ្លាំង។

សូមទស្សនាវីដេអូ ដ៏គួរឲ្យអស់សំណើច ដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ lookingtoday


Tags: pek mi