(ភ្នំពេញ)៖ សមត្ថកិច្ចបានឱ្យដឹងថា នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤នេះ មានហេតុការណ៍ផ្អើលឆោរឡោមួយ ដោយសារតែគេប្រទះឃើញ ជនជាតិម៉ាឡេស៊ីម្នាក់ យកកន្រ្តៃចាក់ខ្លួនឯងស្លាប់ នៅក្នុងបន្ទប់លេខ៦០៣ នៃក្លឹបកម្សាន្តកាហ្សា ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលគេសង្ស័យថា អត្តឃាតនេះបានកើតឡើង ដោយសារតែជនរងគ្រោះ ចាញ់ល្បែងធ្ងន់ធ្ងរ។ សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះ បានសម្លាប់ខ្លួន មុនពេលដល់ថ្ងៃត្រូវឡើង ទៅស្រុកកំណើតវិញ។ យ៉ាងណាក៏ដោយអត្តសញ្ញាណ នៃជនជាតិម៉ាឡេស៊ីនេះ មិនត្រូវបានសមត្ថកិច្ច បញ្ជាក់លម្អិតនៅឡើយទេ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល