បារាំង៖ ទោះបីជា ក្នុងសា្ថនភាពត្រជាក់ បែបណាក៏ដោយ ក៏សត្វស្លាប Kingfisher នៅតែ
អាចចាប់ចំណីបានយ៉ាងងាយស្រួលដែរ។ នេះបើតាម ការអោយដឹងពីលោក Jean Fran
cois Hellioនិង លោក Nicolas Van Ingen ជនជាតិបារាំង ដែលបានថតរូបនៅឯសួន Le
Brenne នៃប្រទេសបារាំង។
លោក Nicolas វ័យ ៥១ឆ្នាំ បាននិយាយថា វាពិតជាទិដ្ឋភាព ដ៏អស្ចារ្យណាស់ ខណៈដែល
សត្វ Kingfisher អាចប្រើចំពុះដ៏មុតស្រួចរបស់វា ក្នុងចាប់ការយកត្រី ក្នុងព្រិលទឹកកក បាន
យ៉ាងងាយស្រួល។ គាត់បានបន្ដថា វាស្ទើរតែមិនគួរអោយជឿនឹងភ្នែក ខណៈដែលសត្វចាប់
ត្រីបានពី ព្រិលទឹកកកដ៏ក្រាស់បំផុត៕
ដោយ៖ វត្ដី
ប្រភព៖ dailymail