CamNews

ប្លែកៗ 

អាវពីងពាងបច្ចេកវិទ្យាដ៏ទំនើប ត្រូវបានបំពាក់អោយនារី វ័យក្មេងស៊ិចស៊ីម្នាក់

 
ហូឡង់៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា អាវពីងពាងមួយដ៏ទំនើប ត្រូវបានគេរចនាម៉ូតឡើងយ៉ាងពិសេស សម្រាបបំពាក់អោយ
នារីម្នាក់ ដែលមានរូបរាងស្អាតបាត និងស៊ិចស៊ី គឺក្នុងគោលបំណងថតខ្សែភាពយន្ដមួយ
ដែលជាខ្សែភាពយន្ដ ទាក់ទងទៅនឹងសត្វពីងពាង។



ប្រភពដដែលបានអោយដឹងដែរថា អាវនេះ គឺនឹងត្រូវបំពាក់អោយនាង Anouk Wipprecht
មានវ័យប្រហែលជា ២៤ឆ្នាំ ជនជាតិហូឡង់។ អ្វីដែលពិសេសនោះ គឺថា អាវពីងពាងដែល
រចនាម៉ូត តាមបែបបច្ចេកវិទ្យាខ្ពស់នេះ គឺត្រូវបានរចនាដោយនាង Anouk Wipptechtនេះតែ
ម្ដង។



Anouk Wipptecht សើ្ទរតែ ត្រូវបានគឺចាត់ទុកថាក្មេងស្រីទីមួយ ដែលមានភាពឆ្លាតវ័យហើយ
បានរៀនកាត់ម៉ូតសម្រៀកបំពាក់ តាមបែបបច្ចេកវិទ្យាទៀតផង។ Anouk Wippetecht បាន
និយាយថា ការរចនាម៉ូតអាវនេះឡើង គឺមានការចូលរូមពីក្រុមការងារជាច្រើននាក់ដែរ។ អាវ
នេះត្រូវបានរចនាឡើងតាំងពីខែវិច្ឆិកា ២០១២ ហើយត្រូវរចនាតាម Vive le robots និងការ
ចូលរូមយ៉ាងសកម្មពីលោក Viennese វិស្វករ Software​។



Anouk Wipptecht បានបន្ថែមថា​ ទោះបីជាយ៉ាងណាក៏ដោយ ក៏អាវមួយនេះ​ មានការលំបាក
ក្នុងការពាក់វាដែរ ព្រោះតែវា ត្រូវបានដំណើរដោយគ្រឿងអេឡិចត្រូនិច ជាពិសេស គឺវាត្រូវ
ពាក់មកជាប់ស្និទ្ធ ជាមួយនឹងសាច់យើងតែម្ដង៕

 

ដោយ៖ វត្ដី
ប្រព៖ dailymail

 

 


Tags: Unbelievable strange spider dress Netherlands