(ភ្នំពេញ)៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី ០១ ខែ តុលា នេះថា ប៉ូលិសអាំងទែប៉ូល របស់ អាម៉េរិក បាននឹងកំពុងតាមចាប់ខ្លួន ខ្មែរសញ្ជាតិ អាម៉េរិក ៣ នាក់ ដែលកំពុងរស់នៅទឹកដីសហរដ្ឋអាមេរិក ពាក់ព័ន្ធ ការសរេសរពាក្យពេចន៍ គំរាមសម្លាប់ ថ្នាក់ដឹកនាំ កំពូល របស់ប្រទេសកម្ពុជា។ លោក ខៀវ សុភ័គ បញ្ជាក់ថា ជនល្មើសទាំង ៣ នាក់នោះ មាន ឈ្មោះ ម៉ៅ ឃឿន នៅរដ្ឋ Pennsylvania ឈ្មោះ បូណា ប៊ុនផាត់ នៅ Washington និង ឈ្មោះ យឿន សំរិទ្ធី នៅ Georgia ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល