CamNews

ភាពយន្ត 

ប្លែកភ្នែកប្លែកអារម្មណ៍ជាមួយនិងរឿង " បេសកកម្ម ស៊ីម ២ " របស់ផលិតកម្ម RGB (មានវីដេអូ)

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គេបានសង្កេតឃើញថា វិស័យភាពយន្តរបស់ខ្មែរយើង
កំពុងមានសន្ទុះ ងើបមុខឡើងវិញបានហើយ ក៏កំពុងតែមានសន្ទុះលឿនផងដែរ ។ ជាមួយគ្នា
នោះដែរ គេឃើញផលិតកម្ម RGB ទទួលបានជោគជ័យច្រើន ជាមួយនិងរឿងដូចជា " អាប
ពាក់មួកសុវត្ថិភាព " " ព្រាយភ្នែកបួន " និង " ខ្លាចអីសើចតើ " ជាដើម ហើយថ្មីៗនេះផលិតកម្ម
RGB ក៏កំពុងតែត្រៀមដាក់បញ្ចាំងរឿងថ្មី របស់ខ្លួនផងដែរ ។



រឿងថ្មីរបស់ផលិតកម្ម RGB Media បានចំណងជើងថា " បេសកកម្ម ស៊ីម ២ " ។ គ្រាន់តែលឺ
ចំណងជើងភ្លាម ទស្សនិកជនបានផ្តល់ការចាប់អារម្មណ៍ភ្លាមតែម្តង ។ ហើយដល់ពេលយើង
ក្រលេកមើលក្នុងវីដេអូ Trailer វិញគឺពិតជាធ្វើអោយយើង កាន់តែចង់ទស្សនាថែមទៀត ។
យើងឃើញមានតារាល្បីៗជាច្រើនដូចជា លោក ប៉ែន ចំរុង នាយ ក្រូច លោក បញ្ញាសិទ្ធិ កញ្ញា
កាកា និងរៀមច្បងជើងចាស់ដូចជាលោក ទេព រិនដារ៉ូ និងអ្នកនាង ប៉ែន សុផានី ជាដើម ។ តែ
អ្វីដែលពិសេសនោះគឺ តារាសំដែងប្រុស ៣ រូបទៅសំដែងជាតួ ភេទទី ៣ ទៅវិញ ធ្វើអោយផ្ទៃ
រឿង កាន់តែល្អមើលជាងមុនទៅទៀត ។

រឿង " បេសកកម្មស៊ីម ២ " នឹងដាក់បញ្ចាំង ១១ ខែតុលា ឆ្នាំ ២០១៣ នេះហើយ ដូចនេះទស្សនិក
ជនកុំភ្លេចចូលរួមទស្សនា ដើម្បីលើកទឹកចិត្ត វិស័យភាពយន្តរបស់ខ្មែរយើ់ងណា ៕ 

 


ដោយ ៖ លីលី
ប្រភព ៖ facebook, rgb media 


Tags: khmer star star singer freshie cambodia entertainment rgb movie pen chomrong kroch panahse