ទិដ្ឋភាពនៃសមាជិកពីររូបរបស់ក្រុម SHINee គឺ Jonghyun និង Taemin ហាក់ដូចជាធ្វើអោយ
បបូរមាត់ប៉ះគ្នា នៅក្នុងការសំដែងថ្មីបំផុតមួយ ដែលបណ្ដាលអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំង។
កាលពីថ្ងៃទី ២១ កាក្កដា កន្លងទៅ ក្រុមចម្រៀង SHINee របស់កូរ៉េខាងត្បូង បានសំដែងជាលើក
ទី ២របស់ខ្លួន នៅក្នុងដំណើរសំដែង SHINee World Concert II នៅក្រុង Seoul។ ក្រុម SHINee
បានធ្វើអោយការសំដែងរបស់ខ្លួន មានភាពកក្រើក ដោយឈុតសំដែងគួរចាប់អារម្មណ៍ និងភ្ញាក់
ផ្អើលបំផុត។
ប៉ុន្ដែ នៅក្នុងការសំដែងនោះដែរ ទិដ្ឋភាពនៃសមាជិកពីររូបរបស់ក្រុម SHINee គឺ Jonghyun និង
Taemin ធ្វើអោយអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេ យកបបូរ
មាត់ ប៉ះនឹងបបូរមាត់ ប្រកបដោយភាពក្ដៅគគុក និងគួរអោយសង្ស័យ "ខ្ទើយ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing