CamNews

ព័ត៌មានជាតិ 

លទ្ធផលប្រឡងបាក់ឌុប លើកទី២ នឹងត្រូវប្រកាសនៅថ្ងៃស្អែក

(ភ្នំពេញ)៖ លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) លើកទី២ សម្រាប់សិស្សនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងប្រកាស នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ ។ ចំណែកលទ្ធផលតាមបណ្តាខេត្ត នឹងត្រូវប្រកាស នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅលើបណ្តាញសង្គម Facebook។ លទ្ធផលនេះ នឹងត្រូវប្រកាសជាផ្លូវការ លើ Facebook របស់ក្រសួងអប់រំ (www.facebook.com/moeys.gov.kh) ។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីអប់រំ ធ្លាប់បានលើកឡើងថា សិស្សដែលប្រឡងជាប់បាក់ឌុបលើកទី២ អាចនឹងមាន ចំនួនតិចជាង ការប្រឡងបាក់ឌុបលើកទី១៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh