តារាស្រីៗដែលចូលចិត្តពាក់ស្បែកជើងកែងចោតខ្លាំងនោះ ភាគច្រើនគឺតែងតែមានបញ្ហាលក់មុខ
លើឆាកដោយសារតែកែងចោទនេះជារឿយៗ ក្នុងនោះក៏មានតារាចិនផងដែរ ថ្ងៃនេះយើងក្រលេក
ទៅមើលតារាចិនដែលលក់មុខលើឆាកដោយសារតែស្បែកជើងកែងចោទពេកបន្តិចទៅមើល។
១. តារាភាពយន្ត និងពិធីការនីនាង Lui Yan
នាង Lui Yan ថ្ងៃដែលឡើងឆាកសម្ដែងនោះហាក់ដូចជាមិនអាចទប់ខ្លួនបាន ឬយ៉ាងណាទេ គេ
គ្រាន់តែដឹងថានាងបិះនឹងដួលទៅហើយ មើលទៅគឺមកពីស្បែកជើងកែងរបស់នាងវាខ្ពស់ពេក
ហើយចំពោះរូបភាពរបស់នាងនោះគឺត្រូវបានគេថតជាប់ទុកជាអនុស្សាវរីយគ្រប់ប៉ុស្ត៍។
២. ពិធីការនីនាង Stafanie
សម្រាប់ពិធីការនីរូបនេះក៏មិនខុសពីនាង Lui Yan ខាងលើនោះទេគឺដោយសារតែមិនអាចទប់
លំនឹងបាន ហើយធ្វើអោយនាងលក់មុខមែនទែននៅលើឆាក ដែលវាក៏ជាលើកទី ១ របស់នាង
ដែលត្រូវមកខ្មាស់គេបែបនេះ។
៣. ពិធីការនីរបស់ TVB នាង Ruling
ពិធីការនីរូបនេះត្រូវបានគេគ្រប់គ្នាស្គាល់ថាជាពិធីការនីដែលមានប្រជាប្រិយជាងគេនៅក្នុង
ស្ថានីយ TVB ហើយនាងកំពុងតែបណ្ដើរមិត្តរួមការងារចូលរួមក្នុងកម្មវិធីស្រមោលសមួយនៅ
ក្នុងទីក្រុង ហុងកុង ស្រាប់តែមានបញ្ហាតែម្ដងនៅពេលដែលចុះជណ្ដើរ ព្រោះតែទាក់ស្បែក
ជើងកែងនឹងសំពត់រ៉ូប។
៤. តារាបង្ហាញម៉ូដនាង Along Tan
នាង Along Tan តារាបង្ហាញម៉ូដរូបនេះក៏ដូចជានាង Ruling ដែរ ដែលនាងកំពុងតែដើរបង្ហាញ
ម៉ូដហើយក៏ទាក់ស្បែកជើងកែងជាមួយនឹងរ៉ូបវែងរបស់នាង តែជាសំណាងដែរដែលនាងមិន
បានទាក់រ៉ូបដល់របូត។
៥. តារាបង្ហាញម៉ូដកំពូលសិចស៊ី កាន លូលូ
នាង កាន លូលូ នរណាក៏ស្គាល់ដែរ ថាជាតារាកំពូលសិចស៊ី ដែលរាល់ថ្ងៃកំពុងតែតាមប្រម៉ាញ់
រកអនាគតប្ដីរបស់ខ្លួននៅឡើយ។ ថ្ងៃដែលនាងលក់មុខនោះគឺដោយសារតែស្បែកជើងរបស់
នាងខ្ពស់ពេកបណ្ដាលអោយបាត់លំនឹង៕
ដោយ៖ ម៉ូកា
ប្រភពពី៖ k14