CamNews

ភាពយន្ត 

ចូលរួមទស្សនា ខ្សែភាពយន្តដោយសេរី ក្នុងកម្មវិធី មហោស្រពភាពយន្តអន្តរជាតិកម្ពុជា

មនុស្សម្នាបានជួបជុំគ្នានៅរោងភាពយន្ត Legend កាលពីវេលាព្រឹកមិញនេះ ហើយក៏ដូចជាមិ្សលមិញ
ផងដែរ ដោយក្នុងនោះទាំងប្រុសស្រី ក្មេងចាស់បានទៅចូលរួមក្នុងកម្មវិធី Cambodia International
Film Festival ឬជាភាសាខ្មែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា។

កម្មវិធីនេះត្រូវបានគេធើ្វឡើងរយៈពេល ៦ ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ ១២ ធ្នូ ដែលមានការចាក់បញ្ចាំងខ្សែ
ភាពយន្តជាតិ និងអន្តរជាតិដែលជាស្នាដៃថ្មីៗប្រចាំឆ្នាំ ហើយបើកការចូលទស្សនាដោយសេរី និងឥត
គិតថ្លៃ។

កម្មវិធីនេះមិនមែនមានធ្វើឡើងនៅតែរោងភាពយន្ត Legend តែមួយនោះទេ ក្នុងនោះមានរោងភាព
យន្តដទៃៗដូចជា Platinum Cineplex, French Institute Le Cinema, Bophanna Center និងនៅមាន
ការបញ្ចាំងនៅ CJCC ក៏ដូចជាមានការដាក់ផ្ទាំងសំពត់ស ចាក់បញ្ចាំងរឿងខ្លី នៅសួនកោះពេជ្រផង
ដែរ ដែលនៅកោះពេជ្រគឺត្រូវបានចាក់បញ្ចាំងចាប់ពីម៉ោង ៦ និង ៣០ នាទីល្ងាចតទៅ។

សម្រាប់អ្នកដែលចង់ចូលរួមទស្សនាអាចចូលទស្សនាបានដោយសេរី ហើយចំពោះកាលវិភាគនេះការ
ចាក់បញ្ជាំងខ្សែភាពយន្ត សូមចុចត្រង់នេះ

ដោយ៖ ម៉ូកា 


Tags: film movie cambodia