CamNews

ព័ត៌មានជាតិ 

ល្បី និងផ្អើល ពេញ ហ្វេសប៊ុក ចំពោះទឹកចិត្ត សប្បុរសធម៌ ឯកឧត្ដម ម៉ុង ឫទ្ធី "ប៉ាវអ្នកសុំទាន ចូល KFC"

ព័ត៌មានក្នុងស្រុក ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេស ប៊ុកកម្ពុជា មហាជនទូទៅ ពិតជាមានចំណាប់អារម្មណ៍ជាខ្លាំង ទាក់   ទិន ទៅនឹង សកម្មភាព ដ៏សប្បុរស របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ពោល ឯកឧត្តមផ្ទាល់ បាន គោរពអញ្ជើញ   ដោយផ្ទាល់ ដោយ  ប៉ាវអ្នក សុំទាន នៅម្តុំខាងលិចផ្សារថ្មី ឲ្យស្គាល់រសជាតិ   សាច់មាន់អាំង, ប៊ឺហ្គឺ និងដំឡូងបំពងនៅឯហាងអាហារ សម្រន់ KFC នេះបើយោងតាម Status  អមជាមួយ    នឹង រូបភាពជាច្រើនសន្លឹក នៅក្នុងទំព័រ  ហ្វេសប៊ុក របស់ឯកឧត្តមផ្ទាល់តែម្តង ដែលបានធ្វើការបង្ហោះ   នៅព្រឹកថ្ងៃទី ២៧ កញ្ញា កន្លងទៅនេះ វេលាម៉ោង ៨ និង ៥៦ នាទី ។


គួរបញ្ជាក់ថា ក្នុងរយៈពេលជាក់លាក់មួយ និងខ្លី សកម្មភាព សប្បុរស  របស់ឯកឧត្តម ពិតជាទទួលបាន ការគាំទ្រជាខ្លាំង ពោល​ គេអាចឃើញច្បាស់នឹងភ្នែក តាមរយៈប ណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក តួ យ៉ាងរួមមានដូចជា ទទួលបានការចុច Like និង Share យ៉ាងច្រើន   លើសលប់ មិនត្រឹមតែប៉ុណ្ណោះ មតិ ខមមិនជាច្រើន ក៏ត្រូវបានគេមើលឃើញ មានជាបន្តបន្ទាប់ ក្នុងនោះ ផ្នត់គំនិតជារួម គឺ ការកោតសរសើរ ដ៏ទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តម ជាគម្រូដ៏ល្អ សម្រាប់បុគ្គលផ្សេងៗទៀត ។

មានវិនាទីមួយនេះ ជាការឆ្លើយតបទៅនឹងការលើកឡើង នូវមតិខមមិន ឯកឧត្តមបានតបទៅវិញអោយ ដឹងថា " នេះមិនមែនជាការសម្តៃងទេ  ខ្ញុំពិតជាចង់អោយពួកគា  ត់បានស្គាល់ KFC នឹងបានចូល fb នឹង គេមែន " ។ គួរបញ្ជាក់ថា ទំព័រហ្វេសប៊ុក របស់ឯកឧត្ដមផ្ទាល់ ក៏បានបញ្ជាក់ពីប្រភព អ្នកសុំទានទាំងនេះ ផងដែរថា ពួកគាត់រស់ នៅឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយមូលហេតុ ដែលពួកគាត់ សម្រេច ចិត្ត មកសុំទាន នៅភ្នំពេញ ក៏ដោយសារតែ ឆ្នាំនេះរាំងភ្លៀង យូពេក រកអី្វដោះស្រាយជីវភាព មិនបាន ។


គួររំឭកថា ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បើនិយាយពីកេរ្តិ៍ឈ្មោះ    និង កិត្តិនាមវិញ   ត្រូវ បានគេមើលអោយ ឃើញថា ទទួលបានការគាំទ្រ និងដឹងឭ ក៏ដូចជា  បាន ស្គាល់យ៉ាងច្បាស់   ​ពីមហាជនទូទៅក្នុងប្រទេស កម្ពុជា ស្របពេលដែល ឯកឧត្តម ជាបេក្ខភាពមួយរូប ទទួល   បានការជោគជ័យជាខ្លាំង ជាមួយនឹងមុខ ជំនួញជាច្រើនប្រភេទ ក្នុងនោះ មានកសិដ្ឋាន ជាច្រើនកន្លែង អាជីវកម្មដូងប្រេង និង ចិញ្ជឹមសត្វជាដើម ស្របពេលដែល ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី គឺ ស្ថាបនិកនៃ ក្រុមហ៊ុន Mong Rithy Group Ltd ផងដែរ ៕


ដោយ ៖ កុសល
ប្រភព ៖ ហ្វេសប៊ុក និង យូធូប


Tags: National news local news social news Cambodia Khmer Asia Phnom Penh