CamNews

តារា 

ណាណា នាំប្រុស​ស្នេហ៍ទៅ​ បង្កើន​ភាពផ្អែមល្ហែម​នៅថៃ​ស្ងាត់ៗ

ភ្នំពេញៈ  ក្រោយពីតារាសម្តែង ស្រីស្អាត សម្បុរសកូនកាត់ចិន កញ្ញា ជួប ស្រីពៅ ហៅ ណា
ណា បានបង្ហាញមុខគូស្នេហ៍ ជាសាធារណៈ នៅលើបណ្តាញសង្គម Facebook រួចមក មិន
ទាន់បានប៉ុន្មាន ដង្ហើមផង នាងនិងគូស្នេហ៍ ក៏បានដឹកដៃគ្នា អូសវ៉ាលីឡើងយន្តហោះ ទៅដើរ
លេង ស្ងាត់ៗ នៅប្រទេសថៃ តែពីរនាក់ បង្កើនភាពផ្អែមល្ហែម ជាមួយគ្នាកាន់តែខ្លាំងជាងមុន ។

តារាសម្តែងចំណូលថ្មី ស្រស់សោភា កញ្ញា ណាណា បានសម្រេចចិត្តបើកចំហរ ពីទំនាក់ទំនង
ស្នេហា ក្រៅឆាករបស់នាង ជាមួយបុរសកំពូលស្នេហ៍ ដោយជារឿយៗ គេតែងតែឃើញ ពួក
គេទាំងពីរ បណ្តើរគ្នាចូលរួមកម្មវិធី មិត្តភក្តិជាច្រើន ។ មិនតែប៉ុណ្ណោះថ្មីៗនេះ តារាសម្តែងមួយ
គូនេះ ក៏បានដឹកដៃគ្នា ឡើងយន្តហោះ ចេញទៅដើរលេង សាងភាពផ្អែមល្ហែមស្ងាត់ៗ តែពីរ
នាក់នៅក្រៅប្រទេស គេចវេសពីក្រសែភ្នែក អ្នកសារព័ត៌មានក្នុងស្រុក ព្រោះតែនាងមិនចង់
មានព័ត៌មាន ចុះផ្សាយពីរឿង ឯកជនរបស់នាង ។

ចំណងស្នេហា ដែលកើតចេញពី ការស្រឡាញ់ យល់ចិត្តថ្លើមគ្នា រវាងស្រី ស្អាត ណាណា ជា-
មួយគូស្នេហ៍ បានធ្វើឲ្យ ទស្សនិកជនមួយចំនួនគិតថា ពួកគេទាំងពីរនាក់ ចេញទៅដើរកម្សាន្ត
នៅក្រៅប្រទេស ប្រហែលជាមកពី ពួកគេទាំងពីរ ចង់មាន ពេលវេលាផ្ទាល់ខ្លួន ទៅដើរលេង
ជាលក្ខណៈជីវិតឯកជន មិនចង់មានការរំខាន ឬក៏តាមដានពីក្រសែភ្នែក សម្លឹង មើលពួកគេ
គ្រប់ពេលនោះទេ ។

បើគិតមកដល់ពេលពេលនេះ តារាសម្តែង រូបស្រស់សោភា ណាណា នៅមិនទាន់បង្ហាញពី
គម្រោងរៀបការ ជាមួយគូស្នេហ៍របស់នាងនៅឡើយទេ ព្រោះពួកគេទាំងពីរ ចង់ទុកពេល
សម្រាប់ មើលចិត្តថ្លើមគ្នា ស្វែងយល់ពីគ្នាឲ្យកាន់តែ ច្រើនជាងមុន ហើយថា មិនត្រូវទុកយូរ
ទៀតទេ គូស្នេហ៍មួយគូនេះ អាចមានដំណឹងល្អ ដើរចែកធៀបការក្នុង ពេលឆាប់ៗនេះក៏ថា
បាន៕

 


ដោយ​ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល


Tags: khmer star star singer freshie cambodia entertainment nana