CamNews

តារា 

មិត្តប្រុសរបស់ Paris Hilton ត្រូវបានចាប់ខ្លួន

មិត្តប្រុសថ្មីរបស់ Paris Hilton គឺ River Viiperi ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីពេលថ្មីៗនេះក្រោយ
ពេលមានជម្លោះជាមួយមិត្តប្រុសរបស់នារីម្នាក់ផ្សេងទៀត។

ការពិតនោះគឺនាង Hilton បានទៅថើបជញ្ជក់មាត់គ្នាជាមួយនឹងនារីម្នាក់ផ្សេងទៀតនៅក្នុងក្លឹប XS
ទីក្រុង Las Vegas ដែលធ្វើអោយ Viiperi គេច្រនែនទោះបីជានាងថើបស្រីគ្នាឯងក៏ដោយ បន្ទាប់
មកគេក៏ដាល់កណ្ដាលមុខមិត្តប្រុសរបស់នារីម្នាក់ដែល Hilton ថើបតែម្ដង។

បន្តិចក្រោយមកជនរងគ្រោះដោយសារការវាយដំនេះបានប្ដឹងទៅប៉ូលីសគ្រប់រឿងរ៉ាវដែលនាំ
អោយប៉ូលីសចាប់ River Viiperi ញ៉ាត់ទ្រុងតែម្ដង មិនត្រឹមតែប្ដឹងប៉ូលីសនោះទេ បុរសរងគ្រោះ
ព្រោះមិនដឹងអ្វីសោះរូបនេះចង់ធ្វើការសម្ភាសន៍ជាមួយកាសែតដើម្បីអោយ Viiperi ខ្មាស់គេ
ទៀតផង។ ចំពោះនាង Paris Hilton វិញមិនមានបញ្ហាអ្វីនោះទេ នាងក៏មិនដឹងអ្វីដូចគ្នាដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ TMZ 


Tags: paris hilton boyfriend river viiperi