ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីវ័យ ៤៤ ម្នាក់ រងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើទុក្ខទោម្នេញ
មនុស្សអោយចេតនា ពោលគឺ គាត់ព្យាយាមបើកឡាន ទៅកិនមិត្តប្រុសរបស់ខ្លួនជាច្រើន
លើកច្រើនសា មុនពេលដែលបើកឡានចូលទន្លេ ក្រោយពីកើតមានជាជម្លោះ រហូតដល់ថ្នា
ក់មិត្តប្រុសសុំបែកគ្នា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មាន
បរទេស ស្កាយ ។
គួររំឭកផងដែរថា ករណីខាងលើ បានកើតឡើងនៅក្នុងតំបន់ Hamilton Waikato នៃកោះ
North Island ប្រទេស New Zealand ។ យ៉ាងណាមិញ បើយោងតាមសម្តីក្មេងប្រុសជំទង់
វ័យ ១៥ ឆ្នាំ ជាសាក្សីដែលបានឃើញហេតុការណ៍នេះដោយផ្ទាល់នោះអោយដឹងថា ដំបូង
ឡើយ ពួកយើងបានលឺសម្លេងឈ្លោះប្រកែកគ្នា រំពេចនោះ គេឃើញស្រ្តីជាមិត្តស្រីចិត្ត
សឿងនោះ បើកឡានកិនមិត្តប្រុសរបស់ខ្លួនតែម្តង ជាជំហានដំបូ ង ពួកយើងបានគិតថា
វាគ្រាន់តែជាឧបទ្ទេវហេតុគ្រោះថ្នាក់ចៃដន្យ តែប៉ុណ្ណោះ តែដឹងអីថា វាមិនដូច្នេះនោះទេ
ពោលគឺស្រ្តីជាជនដៃដល់ ព្យាយាមបើកឡានកិនគាត់ដោយអចេតនាតែម្តង ក្រោយពី
គាត់និយាយសុំចែកផ្លូវគ្នា។
អ្វីដែលជាភាពភ្ញាក់ផ្អើល និងនឹកស្មានមិនដល់លើសពីនេះទៀតនោះគឺក្រោយពីបើកឡាន
កិនបុរសជាមិត្តប្រុសខ្លួនហើយនោះ ស្ រ្តីជាអ្នកបើកឡាន បានបើកបន្តទាំងកម្រោលចូល
ទៅក្នុងទន្លេ Waikato River ។ ខណៈពេលដែលរថយន្ត ក៏កំពុងតែលិចចូលទៅក្នុងទន្លេ
នោះ ស្រ្តីរូបនេះ បានបើកទ្វារឡានភៀសខ្លួន ដោយហែលចេញមកក្រៅ ។
ភ្លាមៗនោះ គេក៏ឃើញមានកម្លាំងសមត្តកិច្ចចុះទៅដល់កន្លែងកើតហេតុ ដោយជួយស្រង់
ស្រ្តីជាជនដៃដល់ មកមាត់ច្រាំងវិញ ស្របពេលដែលបុរសជាមិត្តប្រុស ត្រូវបានគេបញ្ជូន
ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសម្រាកព្យាបាល ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់
តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ