CamNews

ព័ត៌មានជាតិ 

លេចចេញរូបថតថ្មី របស់ស្ត្រីថតរូប ស្រាតពាក់កណ្តាលខ្លួន មុខប្រាសាទបុរាណខ្មែរ

ភ្នំពេញ៖ រូបថតថ្មីមួយចំនួនទៀត របស់ស្ត្រីថតរូបស្រាតល្វែង លើ នៅមុខប្រាសាទ បុរាណខ្មែរ ត្រូវបានលេចឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ក្រោយពេលរូបថត ស្រាតរបស់នាងត្រូវ បានបង្ហាញចេញ និងទទួលបានការរិះគន់យ៉ាងចាស់ដៃ ហើយអជ្ញាធរអប្សរាកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌នេះ។

រូបថតថ្មីដែលលេចចេញនេះ គឺបានបង្ហាញពីស្ត្រីម្នាក់ ដែលគេស្គាល់ជាជនជាតិនោះ បានបង្ហាញស្ទីល៍ កាច់រាងនៅមុខកាមេរ៉ា ដើម្បីឲ្យអ្នកថតរូប ដែលជាក្រុមការងារ របស់នាង ផ្តិតយកនូវរូបភាព ដ៏ស្រស់ត្រកាល ដែលមាន Background ជាប្រាសាទបុរាណខ្មែរ។

រូបថតចំនួន៥ សន្លឹកត្រូវបានគេអះអាងថា ស្ត្រីជនជាតិចិននោះ បានថតមុនពេលនាង ថតរូបស្រាតបញ្ចេញដើមទ្រូង ដ៏សិចស៊ីរបស់នាង។ រូបភាពស្លៀក រ៉ូបពណ៌ក្រហម ជាមួយនឹងសាច់សខ្ចី របស់ស្ត្រីរូបនោះ ត្រូវបានគេបង្ហោះក្នុង Facebook ហើយមានការអះអាងថា បានថតកាលពីឆ្នាំ២០១៤ កន្លងទៅនៅក្នុងតំបន់ប្រាសាទបុរាណខ្មែរ។ ប្រសិនបើ ថតតែរូបរ៉ូបបែបនេះ  ប្រហែលជារូបនាងមិន ទទួលបានការរិះគន់ និងថ្កោលទោសនោះទេ តែបែរជាបង្ហួសដល់ ថតស្រាតថែមទៀត។

សូមជម្រាបថា អាជ្ញាធរអប្សរា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ បានចេញព័ត៌មានមួយ ដោយថ្កោលទោស យ៉ាងខ្លាំងក្លាបំផុត ចំពោះស្ត្រីជនជាតិចិន ថតស្រាត នៅមុខប្រាសាទបុរាណខ្មែរ ដែលជាអំពើប្រាស ចាកផ្ទុយទាំងស្រុងពីសីលធម៌ និងវប្បធម៌ខែ្មរ។ ប្រភពព័ត៌មានពីបណ្តាញសង្គម Facebook បានឲ្យដឹងថា រូបភាពស្រ្តីស្រាតមុននោះ ជាស្រ្តីជនជាតិចិន នឹងជារូបភាពរបស់ គេហទំព័រអាសអាភាស នៅប្រទេសចិន ដោយក្រុមនេះបានដើរ ថតគ្រប់ទីកន្លែង នៅជុំវិញពិភពលោក។ 

ការថ្កោលទោស មិនបានប៉ុន្មានផង នៅលើបណ្តាញ ទំនាក់ទំនងសង្គម បានលេចចេញរូបភាព ជាច្រើនប្លង់ទៀត របស់ស្ត្រីម្នាក់ផ្សេងទៀត បានថតរូបស្រាតនៅ ក្នុងប្រាសាទបុរាណរបស់ខ្មែរ។ រូបភាពដែលលេច ជារូបភាពរបស់ តារាបង្ហាញម៉ូត ឈ្មោះ Nadezhda Svitalskaya ប្រចាំទស្សនាវដ្តី Playboy ដែលជាទស្សនាវដ្តី សិចស៊ីរបស់បុរស ដ៏ល្បីលំដាប់ពិភពលោក៕

- អាន ៖ អាជ្ញាធរអប្សរា ថ្កោលទោស ជាខ្លាំង ចំពោះរូបស្រី ឈរថតអាក្រាតកាយ នៅក្នុងប្រាសាទ


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh