CamNews

ព័ត៌មានជាតិ 

បុរសមានជំងឺសរសៃ ប្រសាទ យកកណ្តៀវ កាប់ក ខ្លួនឯង ស្លាប់ ក្រោយបញ្ជូន ទៅដល់មន្ទីរពេទ្យ

កណ្តាល ៖ បុរសម្នាក់ ដែលក្រុមគ្រួសារអះអាងថា ជាមនុស្សមានជំងឺ សរសៃប្រសាទ ប្រចាំកាយនោះ បានយក កណ្តៀវទៅសំងំ កាប់ថ្ងាសខ្លួនឯង ស្លាប់បន្ទាប់ពីក្រុមគ្រួសារដឹក បញ្ជូនទៅដល់មន្ទីរពេទ្យ បង្អែកស្រុកស្អាង ។

ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្បែររោងអ្នកតា ភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ុម រុន ភេទប្រុសអាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ កើតហេតុជាមនុស្ស មានជំសរសៃ ប្រសាទប្រចាំកាយ និងផឹកស្រា ជាប្រចាំថ្ងៃផងដែរ ។

ប្រពន្ធរបស់ជនរងគ្រោះ បានអះអាងថា ប្តីរបស់គាត់ជាមនុស្ស មានជំងឺសរសៃរប្រសាទប្រចាំ កាយតែងតែផឹកថ្នាំ សរសៃរប្រសាទ ជារៀងរាល់ថ្ងៃ ប៉ុន្តែមុនពេលកើតហេតុ គឺប្តីរបស់គាត់បានដាច់ថ្នាំ ចំនួន៣ថ្ងៃមកហើយ ដោយគ្មានលុយទិញ ទើបបណ្តាលឲ្យ ជំងឺសរសៃរប្រសាទ រើឡើងវិញ ហើយក៏ធ្វើទុកខ្លាំងផងដែរ ។

ប្រពន្ធរបស់ជនរងគ្រោះបានបន្តថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៦ ខែឧសភា  មានក្មេងៗឃ្វាលគោ បានឃើញជនរងគ្រោះ អង្គុយក្បែររោង អ្នកតា ហើយយកកណ្តៀវកាប់ថ្ងាស និងក្បាលខ្លួនឯង បណ្តាលឲ្យមាន របួសជា ច្រើនកន្លែង ហូរឈាមអស់ជា ច្រើន ពេលនោះក្មេងៗក៏បានរត់មកប្រាប់ក្រុមគ្រួសារ ហើយក្រុមគ្រួសារ ក៏បានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្អាងប៉ុន្តែជាអកុសល ក្រោយពេលបញ្ជូនជូនទៅដល់មន្ទីរ ពេទ្យជនរង គ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តងទៅ។ រហូតដល់ម៉ោង១៦ ទើបនគរបាលទទួល ព័ត៌មាន រួចចុះទៅពិនិត្យ សាកសព ប៉ន្តែក្រុមគ្រួសារជនរងគ្រោះអះអាងថា ជនរងគ្រោះស្លាប់ដោយសារជំងឺសរសៃររើ ដោយសំងំកាប់ខ្លួនឯង រួចប្រគល់ទៅឲ្យក្រុមគ្រួសារចាតចែង ធ្វើបុណ្យតាមប្រពៃណី៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh