CamNews

តារា 

ក្រុម SNSD ចុះកិច្ចសន្យាឲ្យ ផលិតកម្ម SM រយៈពេល៣ឆ្នាំ

កូរ៉េ៖ ក្រុមតារាចម្រៀងស្រីកូរ៉េ ខាងត្បូងដ៏ល្បី SNSD ចុះហត្ថលេខា លើកកិច្ចសន្យារយៈពេល ៣ ឆ្នាំទៀត ជាមួយនឹងផលិតកម្ម SM កាលពីខែមុន បន្ទាប់ពីក្រុមស្រីស្អាតទាំង៩នាក់ បានបញ្ចប់កិច្ចសន្យារយៈពេល៧ឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយ គេហទំព័របរទេស នៅថ្ងៃទី ១៥ ខែកញ្ញានេះ។

ចាប់ផ្តើមពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០០៧ ក្រុម SNSD បានធ្វើកិច្ចសន្យា ៧ ឆ្នាំយូរមកហើយ ជាមួយនឹងផលិតកម្ម SM Entertainment ។ ក្រុម SNSDនេះ ទើបតែបញ្ចប់កិច្ចសន្យា ជាមួយនឹងក្រុមហ៊ុនគ្រប់គ្រង ហើយក៏បន្តធ្វើកិច្ចសន្យារយៈពេល ៣ ឆ្នាំទៀត កាលពីខែមុននេះ។ កិច្ចសន្យានេះ ផលិតកម្ម SM Entertainment បានកែប្រែលក្ខខណ្ឌ ដើម្បីបំពេញតម្រូវការ នៃសមាជិកក្រុម៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea