CamNews

ប្លែកៗ 

បុរសសង្ហាជាគ្រូបង្រៀន យកស្ដ្រីមានខ្លួនជាប់គ្នា ធ្វើភរិយា ៖ នេះទើបហៅថាស្នេហ៍ពិត!

ស្ដ្រីដែលជាកូនភ្លោះជាប់គ្នាពីកំណើត មួយគូនេះ មិនមានសម្រស់ស្រស់ស្អាតនោះទេ ប៉ុន្ដែ
បុរសម្នាក់ មានរូបរាងសង្ហា បែរជាស្ម័គ្រចិត្ត យកនាងទាំង ២ ធ្វើជាគូជីវិត។ នេះគឺជាស្នេហា
មួយដែលត្រូវទៅតាមនិយមន័យពិតប្រាកដ!

នៅប្រទេសឥណ្ឌា មានរឿងរ៉ាវស្នេហាមួយ ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល នោះគឺស្នេហា
រវាងបុរសសង្ហាម្នាក់ និងស្ដ្រីជាកូនភ្លោះមានខ្លួនជាប់គ្នា។ ចំពោះបុរសស្ទើរតែទាំងអស់ ក្នុង
ពិភពលោក ដែលមានរូបរាងសង្ហា មាំមួន និងមានមុខរបរជាគ្រូបង្រៀងផងនោះ ពួកគេប្រហែល
ជាស្វែងរកនារីស្រស់ស្អាតម្នាក់ មកធ្វើជាភរិយា ប៉ុន្ដែ បុរសឥណ្ឌា មានចិត្តល្អម្នាក់ ដែលយើង
កំពុងតែនិយាយនេះ មិនបានយករឿងសម្រស់ ប្រាក់កាស់ មកធ្វើជាបញ្ហាសំខាន់ ក្នុងរឿងមនោ
សញ្ចេតនានោះឡើយ។

បុរសសង្ហាជាប្ដី មានឈ្មោះថា Jasimuddin Ahmad ចំណែកស្រ្ដីជាកូនភ្លោះមានរាងកាយជាប់
គ្នា មានឈ្មោះថា Ganga និង Jamuna Mondal អាយុ ៤៥ឆ្នាំ។ មូលហេតុដែលនាំឱ្យពួកគេមាន
ទំនាក់ទំនងស្នេហាជាមួយគ្នា គឺដោយសារតែពួកគេបានជួបមុខគ្នា ជាញឹកញាប់ នៅកន្លែង
ធ្វើការនៃក្រុមសៀកមួយក្រុម ដែលនៅទីនោះ គឺជាកន្លែងធ្វើការរបស់ Ganga និង Jamuna
Mondal ហើយបុរសសង្ហា ជាគ្រូបង្រៀន គឺបុគ្គលិកក្រៅម៉ោងផ្នែកបច្ចេកទេសសម្លេងនៃក្រុម
សៀក។

Ganga និង Jamuna Mondal ដែលជាកូនភ្លោះជាប់គ្នា មានក្រពះតែមួយ ប៉ុន្ដែ មានបេះដូង ថ្លើង
និងតម្រងនោមដោយឡែកពីគ្នា។ ស្ដ្រីទាំង ២រូបនេះ មានទីលំនៅ នៅក្បែរតំបន់ Kolkata, West
Bengal ។ ពួកគាត់ប្រាប់ថា ពិតមានការសប្បាយរីករាយ និងមានសុភមង្គលជាខ្លាំង នៅពេល
ពួកគេរកបានស្វាមីល្អម្នាក់។ ចំណែក បុរសជាស្វាមី ឈ្មោះ Jasimuddin Ahmad នេះវិញ ថ្លែងថា
ពេលឃើញ Ganga និង Jamuna Mondal ដំបូង ខ្លួនពិតជាមានការអាណិតអាសូរខ្លាំងណាស់
ហើយបានចាត់ទុកថា ទុក្ខវេទនារបស់ពួកនាង គឺជាទុក្ខរបស់ខ្លួន។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Ganga Jamuna Mondal India Jasimuddin Ahmad