CamNews

ព័ត៌មានជាតិ 

ម្តាយចិត្តអប្រិយ៍ ដាច់ចិត្តប្រើអំពើ ហិង្សាលើកូនប្រុស យ៉ាងសាហាវ

បន្ទាយមានជ័យ ៖ កុមារាម្នាក់ត្រូវស្ត្រី ជាម្ដាយបង្កើតយកកាំបិត កាប់ និងវាយឱ្យរ បួសជាច្រើនកន្លែង មិនដឹងពីមូលហេតុ ត្រូវបានអ្នកជិតខាងជួយ ទាន់ពេលវេលា នៅ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះកើតឡើងនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤។ សមត្ថកិច្ច កុមាររងគ្រោះឈ្មោះ ស្មី បុត្រ អាយុ៥ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។

ម្តាយចិត្តសាហាវមានឈ្មោះម៉ៅ អាយុ៣៣ឆ្នាំ និងជីវភាពខ្វះខាត និងចូលចិត្តផឹកស្រាស្រវឹង ជារាល់ថ្ងៃផងដែរ។

បើតាមប្រភពពីសមត្ថកិច្ច ម្តាយចិត្តសាហាវនេះ បានស្រវឹងស្រា តាំងពីព្រលឹមមកម្ល៉េះ ហើយមុនកើតហេតុ ស្រ្តីជាម្តាយ បានអោយកូនប្រុស រងគ្រោះ ទៅសុំទានគេ ដោយកូនប្រាប់មិនទៅទេ ភ្លាម នោះ ម្តាយបានយកកាំបិតមកកាប់ និងទាញដំបងដេញវាយ លើកូនប្រុសរងគ្រោះ តែម្តងទៅ ។

ដោយឃើញសភាព មិនសូវស្រួលអ្នកជិត ខាងបានចូលជួយ និងឃាត់ព្រមទាំបាន រាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ ចំណែកក្មេងរងគ្រោះបានបញ្ជូនទៅកាន់ មន្ទីរពេទ្យផងដែរ។

លោក ចាន់ សុភី មេប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់ប៉ោយប៉ែតប្រាប់តាមទូរស័ព្ទនៅល្ងាចនេះថា ស្ត្រីជាម្ដាយវាយ និងកាប់កូនប្រុសខ្លួន ខាងលើនេះមិនទាន់ បានសាកសួរនាំបានទេព្រោះ ស្រវឹង សួរអ្វីក៏មិនដឹងដែរ ។

លោកបានបន្ត ចំណែកវិធានការលោក និងបញ្ជូនស្ត្រីចិត្តដាច់ ខាងលើនេះ ត្រូវតែនាំខ្លួនទៅកាន់អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh