ភ្នំពេញ៖ ខណៈដែលការងារ ក្នុងអាជីពសិល្បៈចាប់ផ្តើម មានសន្ទុះលើទីផ្សានោះ អតីតស្រី
ស្អាត ឆ្នាំ២០១១ វ័យ១៨ឆ្នាំ កញ្ញា ហ៊ុយ ច័ន្ទរាជនី ក៏ផ្តើមមានបុរសៗ សម្បូរទ្រព្យជាច្រើន
កំពុងតែមានបំណង ប្រាថ្នាចង់បានប្រាណរបស់នាង ទៅថ្នាក់ថ្នមបមបី ធ្វើជាម្ចាស់ដួងជីវិត
សម្រាប់ថ្ងៃអនាគត។
តារាសម្តែងស្រីវ័យក្មេង ដែលពោរពេញ ទៅដោយមន្តស្នេហ៍ កញ្ញា ហ៊ុយ ច័ន្ទរាជនី ចូលឆ្នាំ
២០១៣នេះ ត្រូវបានមហាជន មើលឃើញថា ការងារអាជីសិល្បៈ របស់នាង ហាក់កាន់តែ
មាន យីអ៊ុនឡើងខ្ពស់ ទៅមុខក្រឺតៗ តែម្តង។ ស្របពេលជាមួយគ្នា នេះ ក៏មានដំណឹង លេច
ពេញមកថា រាជនី កំពុងតែជំពប់ស្នេហ៍ថ្មី ជាមួយនឹងបុរស អាណិកជនខ្មែរ រស់នៅអាមេរិក។
បើផ្អែកតាមប្រភពព័ត៌មាន ដែលនៅជិតស្និទ្ធជាមួយកញ្ញា ហ៊ុយ ច័ន្ទរាជនី បាននិយាយថា
បច្ចុប្បន្នមានបុរសក្រៅ ស្រុកម្នាក់កំពុង ព្យាយាមទាក់ទង តាមស្រឡាញ់ ប្រាថ្នាចង់បាន បេះ
ដូងរបស់ រាជនី ធ្វើជាម្ចាស់ឃុំគ្រង។ បើតាមប្រភពបុរសម្នាក់នេះ គឺ ជាអាណិកជនខ្មែរ ទៅ
រស់នៅលើទឹកដី សហរដ្ឋអាមេរិក ហើយទើបមាន វ័យប្រហែលជាង ៣០ឆ្នាំប៉ុណ្ណោះ។
ប្រភពខាងលើបានបន្តថា បុរសម្នាក់នេះ បានឃើញ និងតាមលួចស្រឡាញ់ ហ៊ុយ ច័ន្ទរាជនី
ជិតមួយឆ្នាំមកហើយ គ្រាន់តែថា មិនទាន់មានឱកាស ដើម្បីសារភាព ពីក្ដីស្រឡាញ់នេះ ទៅ
ប្រាប់នាងដោយផ្ទាល់ ទើបតែឥឡូវ បុរសម្នាក់នោះ បានបញ្ចេញជាសញ្ញាមកថា ខ្លួនមាន
បំណង ចង់ចូលស្តីដណ្តឹង រាជនី តាមច្បាប់ក្នុង ពេលឆាប់ៗខាងមុខនេះ។ បុរសអានិកជន មាន
បំណង ចូលស្តីដណ្តឹងដល់ ឪពុកម្តាយ របស់កញ្ញា ហ៊ុយ ច័ន្ទរាជនី ម្នាក់នេះ គឺជាអ្នកដែលបម្រើ
ការងារក្នុងក្រុមហ៊ុន ធំមួយនៅឯសហរដ្ឋអាមេរិក។
ថ្វីដ្បិតតែបុរស អាណិកជនម្នាក់នេះ បានស្រឡាញ់ និងបង្ហាញជាក្ដីស្នេហ៍ថា ចង់ចូលស្តីដណ្តឹង
រាជនី តាមច្បាប់ក្នុង បំណងយកធ្វើជាគូគ្រង ទៅថ្ងៃអនាគត ក៏ពិតមែន ប៉ុន្តែនៅត្រង់ថា តើបុរស
នោះអាចមានសំណាង ឬមួយក៏អត់នោះទេ គេនៅមិនទាន់បានដឹងនៅឡើយ ? ព្រោះអ្វីដែល
សំខាន់ អាស្រ័យលើ ការសម្រេចចិត្ត របស់ កញ្ញា ហ៊ុយ ច័ន្ទរាជនី តែម្នាក់គត់។
ពាក់ព័ន្ធនឹងព័ត៌មាន លេចឮនេះ គេហទំព័រ LookingTODAY បានធ្វើការទាក់ទងទៅកាន់ លេខ
ទូរស័ព្ទ ដើម្បីសុំការបកស្រាយពី កញ្ញា ហ៊ុយ ច័ន្ទរាជនី ដែរ ប៉ុន្តែលេខទូរស័ព្ទ របស់នាង មិន
អាចទាក់ទងបានទេ នៅថ្ងៃនេះ។ LookingTODAY នឹងព្យាយាមទាក់ទងទៅនាង ដើម្បីសុំការបំភ្លឺ
នៅពេលក្រោយ។
នេះមិនមែនទើបតែ ជាលើកទី១ទេ ដែលតារាសម្តែងស្រី កញ្ញា ហ៊ុយ ច័ន្ទរាជនី ទទួលរងនូវ
ព្យុះភ្លៀង ព័ត៌មានពីរឿងទំនាក់ទំនង ស្នេហាក្រៅឆាក ។ ប៉ុន្តែជារឿយៗ នាងតែងតែ ចេញ
មុខបដិសេធ ចំពោះរឿងទាំងនេះ។ កញ្ញា ហ៊ុយ ច័ន្ទរាជនី ជាអតីត Freshie Girl លេខ១ ប្រចាំ
ឆ្នាំ២០១១ មិនត្រឹមតែមានរូបឆោម ស្រស់សោភានោះទេ រាជនី ក៏ជាតារាសម្តែង ស្រីមួយរូប
ដែលពូកែ ខាងការបញ្ចេញទឹកភ្នែក ក្នុងការសម្តែង ជាតួកំសត់ផងដែរ៕
ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល