CamNews

តារា 

ពេជ្រ សោភា រួមជាមួយ PeyPey Dy និងអ្នកគាំទ្រ SP Fan Club បើកមូលនិធិជួយជនរងគ្រោះទឹកជំនន់

ដូចដែលទស្សនិកជន បានដឹងហើយថា រាល់ថ្ងៃនេះប្រទេសកម្ពុជា កំពុងតែទទួលរងការខូច
ខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែការវាយប្រហាររបស់ ទឹកជំនន់ ដែលបណ្តាលអោយលិចលង់
ផលដំណាំស្រូវ របស់បងប្អូនកសិករជាច្រើន ។ ដោយសារតែហេតុនេះហើយ រដ្ឋាភិបាលនិង
សប្បុរសជនមួយចំនួន កំពុងប្រឹងប្រែងទប់ស្កាត់ និងជួយសង្គ្រោះបងប្អូនយើង ដែលបានរង
គ្រោះដោយសារទឹកជំនន់ ។



ថ្មីៗនេះនៅក្នុងបណ្តាញ Facebook ទំព័ររបស់កញ្ញា ពេជ្រ សោភា ដែលជាតារាចំរៀងស្រីល្បី
មួយរូបរបស់ ផលិតកម្ម ហង្សមាស បានបង្ហាញការអាណិតអាសូរ ដល់បងប្អូនដែលបានជួប
ផលលំបាកដោយសារទឹកជំនន់ពេកក្រៃ ។ ដោយសារតែកញ្ញា អាណិតជនរងគ្រោះពេកកញ្ញា
ក៏បានរួមគ្នាជាមួយនិង តារា Facebook ដ៏ល្បីគឺ Peypey Dy  និងអ្នកគាំទ្ររបស់នាងទាំងអស់
បើកមូលនិធិសប្បុរសមួយ ដើម្បីចុះទៅជួយដល់ជនរងគ្រោះ ដែលជួបការលំបាកបំផុត ។



ទស្សនិកជន និងសប្បុរសជនទាំងអស់ អាចទាក់ទងដើម្បីជួយ ដល់ជនរងគ្រោះទាំងនោះបាន
ដោយទាក់ទង Peypey Dy ដោយផ្ទាល់តែម្តង ឬតាមលេខទូរស័ព្ទ 010570067 ៕ 

 


ដោយ ៖ លីលី
ប្រភព ៖ facebook 


Tags: khmer star star singer freshie cambodia entertainment pech sophea