បាត់ដំបង៖ ភ្លើងកំហឹងស្នេហ៍ត្រីកោណ បានធ្វើឲ្យ ស្រ្តីម្នាក់ដាច់ចិត្តចាក់សម្លាប់ប្តីជាច្រើនកាំបិត
ខណៈប្តីកំពុងរួម រស់ជាមួយប្រពន្ធចុងនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី៣៩ ភូមិ១៣មករា
សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្ត បាត់ដំបង នាម៉ោង ៦ និង១០នាទីព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា
ឆ្នាំ០១៣។ កន្លែងកើតហេតុធ្លាប់កើត មានករណីឃាតកម្ម ចាក់សម្លាប់ម្តាយ និងកូន ថៅកែអេត
ចាយម្តងរួចមកហើយ កាលពីចុងឆ្នាំ២០១២។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្តី ដែលស្លាប់ក្រោមផ្លែកាំបិតចិតបន្លែរបស់ភរិយាខ្លួននេះ
មានឈ្មោះជួប ប៊ុនហង្ស អាយុ ៣៦ឆ្នាំ ជាជាងចម្លាក់ឈើមានស្រុកកំណើតនៅភូមិអូរចា សង្កាត់
អូរចា ក្រុងបាត់ដំបង។ រីឯភរិ យា មានឈ្មោះ ប្រេន សុគន្ធា អាយុ ៣៥ឆ្នាំ។
បើតាមសេចក្តីរាយការណ៍បឋមពីសាក្សី ដែលស្គាល់ក្រុមគ្រួសារ កើតអំពើហិង្សាចាក់សម្លាប់គ្នា
នេះបានឲ្យដឹងថា លោក ជួប ប៊ុនហង្ស ជាជនរងគ្រោះ បានភ្ជាប់និស្ស័យជាមួយភរិយា ប្រេន
សុគន្ធា ជាស្រ្តីមេម៉ាយកូន២ ជាច្រើន ឆ្នាំមកហើយ រហូតទទួលបានចំណង ដៃអនុស្សាវរីយ៍កូន
២នាក់ថែមទៀតផង។
ចំណងស្នេហាបានប្រែជាប្រេះឆា និងឈ្លោះប្រកែកគ្នាជាញឹកញយបន្ទាប់ពីស្វាមីជាជនរងគ្រោះ
បានលួចលប មានស្រីស្នេហ៍ថ្មីវ័យក្មេង ឈ្មោះ ចាន់ឌី អាយុ ២៧ឆ្នាំ ជាអ្នករស់នៅសៀមរាប។
ប្រភពដដែលបន្តថា លុះមុនថ្ងៃកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី១៩ ខែសីហា ជនរងគ្រោះជាប្តី និង
ស្រ្តីជាភរិយា បានជិះម៉ូតូឌុបគ្នាញាំអី យ៉ាងល្អូកល្អិន ព្រមទាំងផ្តល់ថវិកា២០០ដុល្លារថែមទៀត
ដើម្បីយកទៅដោះបំណុលរបស់អង្គការ។ ទន្ទឹមជាមួយគ្នានេះ ស្ត្រីជាភរិយាក៏បានសុំថវិកាបន្ថែម
ទៀត ដើម្បីយកកូនទើបចាប់កំណើតចេញ តែជនរងគ្រោះជាប្តីមិនបាន ឲ្យនោះទេ ហើយក៏បែក
គ្នាទៅ។
ស្រាប់តែយប់ឡើងបុរសជាប្តីមិនស្នាក់នៅជាមួយភរិយានោះទេ បានលប់មករួមដំណេកជាមួយ
ស្រីកំណាន់វ័យ ២៧ឆ្នាំ ក្នុងផ្ទះជួលស្ថិតនៅចំណុចកើតហេតុខាងលើ។ លុះព្រឹកឡើង គឺនៅថ្ងៃទី
២០ ខែសីហា នេះ ស្រ្តីជាភរិយា បានទៅដល់ទាញយកកាំបិតចិតបន្លែ ស្ទុះទៅចាក់ស្រ្តីកំណាន់
ប្រុងផ្តាច់ជីវិត តែដោយសារស្នេហ៍ស្មោះដែរនោះ លោក ប៊ុនហង្ស ជាប្តីបានស្ទុះមករង។
ទោះជាប្តី ចេញមករងកាំបិតយ៉ាងណាក្តី ព្រោះតែ កំហឹងឆាបឆួលពេញ បេះដូងទៅហើយនោះ
អ្នកស្រីប្រេន សុ គន្ធា មិនបានបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយនៅតែបន្តចាក់ទៅលើប្តីជាច្រើន
កាំបិតបណ្តាលឲ្យដេកដួលស្លាប់ ក្នុងថ្លុកឈាមទាំងព្រឹកតែម្តង។
ក្រោយហេតុការណ៍ចាក់សម្លាប់គ្នាកើតចេញពី ភ្លើងហឹង្សាស្នេហាត្រីកោណ ត្រូវបានសមត្ថកិច្ច
ចុះដល់កន្លែងកើត ហេតុភ្លាមៗ និងឃាត់ខ្លួនស្រ្តីជាភរិយាដៃដល់និងស្រីកំណាន់ទៅកាន់ទីបញ្ជា
ករដ្ឋានកងរាជអាវុធហត្ថ ដើម្បីធ្វើការ សួរនាំផងដែរ។
សូមបញ្ជាក់ផងដែរផ្ទះជួលកន្លែងកើតហេតុខាងលើនេះកាលពីចុងឆ្នាំ២០១២ ក៏មានករណីឃាត
កម្មម្តងរួចមក ហើយ ដោយជនដៃដល់ បានចាក់សម្លាប់ថែកែអេតចាយ ម្តាយ និងកូន ស្លាប់ក្នុង
ថ្លុកឈាម រហូតដល់ឆ្នាំ២០១៣ នេះ មានករណីដូចគ្នាកើតឡើងជាថ្មីម្តងទៀត៕
បុរសជាប្តីដេកស្លាប់នៅមុខផ្ទះជួល និង ភរិយាជាជនដៃដល់
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល