ភ្នំពេញៈ តារាសម្តែងយេៗ សាច់សរម៉ដ្ឋរលោង កញ្ញា ឆយី បានរំលេចរូបថត Apartment ថ្មី
សន្លាងមួយ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយប្រកាសជួលក្នុង តម្លៃសម-
រម្យដល់អតិថិជន ហើយអ្វីដែលសំខាន់នោះ នាងបែរជាបដិសេធថា Apartment នោះ មិនមែន
ជាកម្មសិទ្ធិ ផ្ដាច់មុខរបស់នាងឡើយ ។
តារាស្រីចាយសម្រស់ និយមតុបតែងខ្លួន បែបនារីសម័យថ្មី កញ្ញា ឆយី បានប្រាប់ Looking
TODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣នេះថា សម្រាប់រូបថត Apart-
ment ដែលនាងបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម និងប្រកាសថាជួលនោះ មិនមែន
ជារបស់នាងទេ ។ ឆយី ជឿជាក់ថា ប្រាកដជាមាន អ្នកយល់ច្រឡំលើនាង ថាសម្ងំបើកមុខ
របរថ្មី ហើយនាងគិតថា នេះគឺជារឿងធម្មតាទៅហើយ សម្រាប់អ្នកសិល្បៈ នៅពេលមានមុខ
ជំនួញ ឬក៏មានបើកហាងអ្វីមួយ ។
កញ្ញា ឆយី បានប្រាប់ទៀតថា “ Apartment ខ្ញុំបង្ហោះនោះ ជារបស់ ប៉ាខ្ញុំទេ ព្រោះថាប៉ាគាត់
ទើបតែសាងសង់រួច កាលពីប៉ុន្មាន ខែមុន ក៏ដាក់ជួល។ ចំណែកខ្ញុំបានត្រឹមតែ ជួយមើលការ
ខុសត្រូវខ្លះៗ ពេលទំនេរតែប៉ុណ្ណោះ។ ប៉ុន្តែ Apartment នោះ មិនទាន់សម្ពោធជាផ្លូវការ នៅ
ឡើយទេ បើតាមគម្រោង ប្រហែលជារៀបចំ កម្មវិធីសម្ពោធ នៅខែវិច្ឆិកា ឆាប់ៗខាងមុខនេះ" ។
តារាសម្ដែងទើបតែ ត្រូវព្រនង់នៃការរិះគន់ រឿងស្លៀកសិចស៊ី បញ្ចេញសុដន់លើគោកៗ នាង
ឆយី បានបង្ហើបប្រាប់ឲ្យដឹងទៀតថា នាងមិនបានដឹងច្បាស់ទេថា Apartment នោះ បោះទុន
ប៉ុន្មានក្នុង ការសាងសង់ និង មានបន្ទប់ប៉ុន្មានច្បាស់ទេ ដឹងត្រឹមតែថា ពេលនេះមាន អ្នកជួល
រស់នៅខ្លះៗហើយ ។ ឆយី និយាយា "ខ្ញុំចង់បញ្ជាក់ថា បច្ចុប្បន្នខ្ញុំមិនទាន់ មានមុខរបរក្រៅ ពី
ការងារសិល្បៈទេ ហើយសម្រាប់ Apartment ថ្មីនេះជារបស់ប៉ាខ្ញុំ មិនមែនជា របស់ខ្ញុំទេ ហើយ
ក៏គ្មាន អ្នកណាឧបត្ថម្ភខ្ញុំទេ ព្រោះថាខ្លាចទស្សនិកជន មានការយល់ច្រឡំ ជៀសវាងមិនចង់
ឲ្យមាន ព័ត៌មានចុះផ្សាយរឿងមិនពិត..!" ។
សូមបញ្ជាក់ថា នៅក្នុង Apartment ថ្មីស្រឡាងនោះ មានទីតាំងនៅជិតផ្សារ ទួលទំពូង ដោយ
ជួលក្នុងតម្លៃ ៦០០ដុល្លារ ក្នុងមួយខែ មានបន្ទប់គេង២ បន្ទប់ទឹក២ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ
មាន Free អ៊ីនធើណេត មានទូរទស្សន៍ខ្សែកាប និងមានសេវាកម្មបោសសម្អាត២ដង ក្នុង
មួយសប្តាហ៍ ៕
ដោយ ៖ Looking Today
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល