កំពង់ឆ្នាំង៖ គ្រោះខ្យល់ព្យុះ លាយភ្លៀង បានវាយ ប្រហារលើស្រុក៤ផ្សេងគ្នា ក្នុងខេត្តកំពង់ឆ្នាំង
តាំងពី ៨ និង៤០ នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយបន្តរហូតដល់ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា
នេះ មិនទាន់ឈប់នៅឡើយ នោះទេ។ គ្រោះខ្យល់ព្យុះនេះ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ៦៨ខ្នង
រងការខូចខាត និងមនុស្ស ៣នាក់ បានស្លាប់ និង ៦នាក់ផ្សេងទៀត កំពុងជាប់នៅក្នុងព្រៃបឹង
ទន្លេសាប ដោយសារខ្យល់ខ្លាំងពេក មិនអាចត្រឡប់មកផ្ទះបាននៅឡើយនោះទេ។
លោក ប្រក់ សុភណ្ឌ័ នាយកប្រតិបត្តកាកបាទក្រហមសាខាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រោះ
ធម្មជាតិខ្យល់ព្យុះ នេះ បានវាយប្រហារលើស្រុកបរិបូណ៌ រលាប្អៀរ ជលគិរី និងកំពង់លែង
បណ្តាលឲ្យផ្ទះ៣២ខ្នង ដួលរលំដល់ដី និង ៣៦ខ្នងទៀត ប៉ើងរបើកដំបូល។
ដោយឡែកប្រជាពលរដ្ឋរស់នៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានឲ្យដឹងថា ភូមិដ្ឋាន
របស់ពួកគាត់រង ផលប៉ះពាល់ដោយសារខ្យល់ព្យុះ និងភ្លៀង បណ្តាលឲ្យផ្ទះចំនួន ១៦ខ្នងដួល
រលំ ប៉ើងដំបូលធ្លាក់ទៅក្នុងទឹក ក្នុង នោះ ប្រជាពលរដ្ឋចំនួន៦នាក់ ខណៈពេលចេញទៅនេសាទ
មុនមានខ្យល់ព្យុះបាត់ខ្លួន ១យប់។ ប៉ុន្តែរហូតដល់ ម៉ោង ១២ថ្ងៃត្រង់ថ្ងទី៧ ខែវិច្ឆិកា ទទួលបាន
ដំណឺងថា មានសុវត្ថិភាព ប៉ុន្តែមិនទាន់ហ៊ានចេញមកផ្ទះវិញ នៅ ឡើយទេ ដោយចតទូកក្នុងព្រៃ
ចំណុចព្រៃកោះ ត្រង់តំបន់វាលភក់ បឹងទន្លេសាប។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចផ្សេងទៀត បានឲ្យដឹងផងដែរ គ្រោះខ្យល់ព្យុះបណ្តាលឲ្យប្រជា
នេសាទ៣នាក់ ស្លាប់ផងដែរ។ ដោយជនរងគ្រោះម្នាក់ឈ្មោះ ជុក ប៉ក់ អាយុ ៦៨ឆ្នាំ ភេទប្រុស
នៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានស្លាប់ព្រោះភ័យរន្ធត់ពេលភ្លៀងព្យុះ។
ជនរងគ្រោះ ២នាក់ទៀត បានលង់ទឹកស្លាប់ ដោយសារលិចទូកពេលទៅរាយសន្ទូចនៅចំណុច
ស្ទឹងកំបុត ក្នុងឃុំ សំរោងសែន ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ។ ជនរងគ្រោះទី១. ឈ្មោះ
ណាង និងទី២. ឈ្មោះ ឆឺយ រស់នៅ ភូមិតាឡាត់ ឃុំស្វាយរំពា ស្រុកកំពង់លែង។
ដោយឡែកនៅម៉ោង ៨ និង៤០នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅចំណុចប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្អេរ ស្ថិត
ក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង មានភ្លៀងលាយឡំ និងខ្យល់ផង បានបោកបក់បណ្តាលឲ្យ
ដើមស្វាយមួយដើមរលំបាក់ សង្កត់លើប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្អេរផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល