CamNews

តារា 

CL ពញាក់ប្រិយមិត្តក្នុង តន្ត្រីដ៏កក្រើកនៅអាមេរិក (Video Inside)

កូរ៉េ៖ នាង CL តារាចម្រៀងស្រី ដែលលេចធ្លោជាងគេ នៅកូរ៉េខាងត្បូង និងនៅប៉ែកអ៊ឺរុបផងនោះ បានបង្ហាញខ្លួនក្នុងតន្ត្រី «Ultra Music Festival 2015» ដ៏ក្រើកកាលពីយប់មិញ ។

ព័ត៌មានពីគេហទំព័រ Allkpop បានឲ្យដឹងនៅថ្ងៃទី ៣០ខែមីនា ឆ្នាំ២០១៥នេះថា តារាវ័យ ២៤ឆ្នាំមេក្រុម 2NE1 បានលេចមុខក្នុងកម្មវិធី«Ultra Music Festival 2015 នៅ Miami» រដ្ឋ Florida ដែលវត្តមានរបស់CLកាលពីយប់មិញនេះ បានធ្វើឲ្យ មានការភ្ញាក់ផ្អើល ដល់អ្នកគាំទ្រនៅទីនោះ នាំគ្នាហ៊ោកញ្ជ្រៀវយ៉ាងកក្រើក ។ YG Entertainment ក៏បានឲ្យដឹងដែរថា ក្នុងត្ត្រីនេះមានអ្នកចូលរួម រហូតដល់១០ ម៉ឺននាក់ ហើយ CL បង្ហាញខ្លួននៅថ្ងៃទី២៩ជាថ្ងៃចុងក្រោយ ។

ក្នុងការចូលរួសម្តែងនេះដែរ CL បានលេចមុខក្នុងបទ “Dirty Vibe” ជាមួយតារាអាម៉េរិក ដ៏ល្បីល្បាញ Puff Daddy និង Diplo ហើយក្នុងតន្ត្រី« Ultra Music Festival 2015» នេះដែរក៏មានការចូលរួម ដោយ Skrillex និង Justin Bieber ផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea