ឧទ្យាន Kawachi Fuji គឺជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងមួយ ដែលលម្អទៅដោយផ្កាចម្រុះពណ៌
គ្រប់ប្រភេទ អមសងខាងផ្លូវចូល និងក្នុងឧទ្យានទាំងមូលពោរពេញទៅផ្កាដ៏ស្រស់ស្អាត ដែលមាន
ទីតាំងស្ថិតនៅក្នុងប្រទេសជប៉ុន ដែលលោកអ្នកអាចធ្វើដំណើររយៈពេល ៥ម៉ោង ពីទីក្រុងតូក្យូ
ដោយជិះរថភ្លើងល្បឿនលឿន។
ឧទ្យាន Kawachi Fuji មានផ្លូវដើរចូលក្នុងឧទ្យាន ប្រៀបដូចជា លោកអ្នកកំពុងតែឡើងទៅកាន់
ឋានសួគ៌ដ៏ស្រស់ត្រកាលអមទៅដោយបុផ្ផាចម្រុះពណ៌ ជាច្រើន ដូចជា៖ បុផ្ឆាពណ៌ស ស្វាយ ផ្កា
ឈូក ខៀវ ជាដើម។ល។ ក្នុងនោះមានពូជរុក្ខជាតិចំនួន ១៥០ប្រភេទ និងពូជផ្កា ចំនួន ២០ប្រភេទ
ផ្សេងៗ ពីគ្នា ដែលបង្កើតបានជាឧទ្យាន ឬ ដើរផ្លូវឋានសួគ៌លោកីដ៏ប្រណិត គ្របដណ្តប់ដោយផ្កា
ចម្រុះពណ៌ព័ទ្ធជុំវិញ។
ឧទ្យានដ៏ស្រស់ស្អាត អាចឱ្យភ្ញៀវទេសចរ គយគន់ សម្រស់ផ្ការីកចម្រុះពណ៌បាន គឺមាននៅចាប់
ពីចុងខែមេសា ដល់ពាក់កណ្តាលខែឧសភា។ ផ្កាចម្រុះទាំងនេះ អាចរីកបានល្អ គឺអាស្រ័យទៅលើ
អាកាសធាតុទៅតាមឆ្នាំនិមួយៗ។ ប្រិសិនបើលោកអ្នកចង់ទៅកម្សាន្ត និងទស្សនាដោយផ្ទាល់នៅ
ទស្សនីយភាពដ៏អសា្ចរ្យនេះ សូមទៅកាន់ប្រទេសជប៉ុន នៅចុងខែមេសា ដល់ពាក់កណ្តាលនៃខែ
ឧសភា៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ tourismontheedge