ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ក្រោយពី ធ្វើសកម្មភាព ឆក់កាបូបពីជនជាតិបរទេស មិនបាន
សម្រេច បានរត់ចោលទទួលរបស់ ខ្លួន ខណៈដែលពួកគេបានឃើញកម្លាំងអាវុធ ហត្ថខណ្ឌ
ដូនពេញ កំពុងជិះម៉ូតូល្បាតនៅតាមមូលដ្ឋាន ។
មន្ដ្រីអាវុធហត្ថ ខណ្ឌដូនពេញបាននិយាយ ថា កាលពីវេលាម៉ោងប្រមាណ១១ និង១០ នាទី
យប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិត នៅខាងកើតវត្ដភ្នំ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌ ដូនពេញ
មានករណីចោរឆក់កាបូបពីជនជាតិបរទេស ប៉ុន្ដែ មិនបានសម្រេចរួចហើយ បានផ្ដួលម៉ូតូ
ចោល រត់គេចខ្លួនបាត់ ។
មន្ដ្រីអាវុធហត្ថ បានដកស្រង់សាក្សីនៅ កន្លែងកើតហេតុថា ជនសង្ស័យ២នាក់បាន ជិះម៉ូតូ
ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ពឍ-៣៨៨៤ ដេញតាមម៉ូតូកង់៣ មួយគ្រឿង
ដែលដឹកជនបរទេស រួចហើយ ជនសង្ស័យទាំង២នាក់ បានជិះអែបម៉ូតូកង់ ៣ ហើយធ្វើ
សកម្មភាពឆក់យកកាបូបពីជន រងគ្រោះ ប៉ុន្ដែ ជនរងគ្រោះភ្លាមៗនោះបាន ឆក់យក
កាបូបមកវិញ ។
បន្ទាប់មកជន សង្ស័យទាំង២ បានជិះម៉ូតូគេចខ្លួនបានបន្ដិច ក៏ផ្ដួលម៉ូតូចោល ក្រោយពីបាន
ឃើញកម្លាំង អាវុធហត្ថខណ្ឌដូនពេញ កំពុងជិះម៉ូតូដើរល្បាត នៅក្នុងភូមិសាស្ដ្រ។យ៉ាងណា
ក៏ដោយ មិនទាន់មានការបញ្ជាក់ ពីអត្ដសញ្ញាណជន រងគ្រោះនៅឡើយទេ ហើយម៉ូតូរបស់
ជន សង្ស័យទាំង២ ត្រូវបានយកទៅរក្សាទុក នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខណ្ឌដូនពេញ
ដើម្បីចាត់ការបន្ដទៀត ៕