CamNews

តារា 

ឃិត សំសុម៉ាលីស មានគេចង់ទិញឡានទំនើបឲ្យ ជាថ្នូនឹងខ្លួនប្រាណ?

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ ខាងបញ្ចេញគល់សុដន់ បង្អួតក្រុមប្រុសៗ កញ្ញា ឃិត សំសុម៉ាលីស ថ្មីៗនេះស្រាប់តែ លេចឮពាក្យខ្សឹបខ្សៀវមកថា បច្ចុប្បន្ននេះ កំពុងតែមានលោកមន្រ្តី ម្នាក់ តាមប្រម៉ាញ់ថ្ព ក់យកបេះដូងរបស់នាងយ៉ាងប្រកិត ។ មិនត្រឹមតែប៉ុណ្ណោះ លោកមន្រ្តីរូបនេះ ក៏មានបំណងផ្គាប់ចិត្តនាង សូម៉ាលីស ដោយការទិញរថយន្តស៊េរីទំនើប ជិះលេង មុនបុណ្យនៃ សេចក្ដីស្រឡាញ់មកដល់ នៅពាក់កណ្ដាល ខែកុម្ភៈ នេះ ដែលអាចនិយាយបានថា ជាកាដូថ្នូរនឹង ខ្លួនប្រាណ ទៀតផង។

តារាចម្រៀង និយមស្លៀកពាក់បញ្ចេញ ភាពសិចស៊ី កញ្ញា ឃិត សំសុម៉ាលីស ខណៈដែលការងារ សិល្បៈ កាន់តែ មានសន្ទុះទៅមុខយ៉ាងគួរសមនោះ នាងក៏ត្រូវបានទទួលរង នូវព្យុះភ្លៀងព័ត៌មាន អាស្រូវ ស្នេហាជាបន្តបន្ទាប់។ ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ ក៏មានព័ត៌មានថា នាងតែងបាន បង្ហាញពីភាពស្និទ្ធស្នាល ជាមួយមន្ត្រីវ័យក្មេងម្នាក់ មានអាយុ ប្រហែលគ្នា។

ប៉ុន្តែទោះបីជា មានព័ត៌មានតែងបានលើកឡើង ជាហូរហែ ពីរឿងជីវិតស្នេហាឯកជនខាងក្រៅ របស់តារាស្រីរូបនេះ យ៉ាងណាក្តីក៏តារាចម្រៀង ឃិត សំសុម៉ាលីស មិនបានអើពើឈឺក្បាល វិលមុខនឹងរឿងទាំងអស់នេះទេ។ ផ្ទុយទៅវិញ នាងបែរជានៅសម្ងំស្ងៀម ធ្វើខ្លួនហាក់ដូចជាមិន បានដឹងរឿង អ្វីបន្តិចសោះឡើយ ទាំងមហាជន អ្នកគាំទ្រ រង់ចាំចម្លើយពិត ចេញដោយផ្ទាល់មាត់ របស់នាងនោះ។

ទន្ទឹមគ្នានេះ ស្រាប់តែលេចធ្លាយនូវដំណឹងថ្មីមួយទៀត ចេញមកថា រាល់ថ្ងៃនេះ នាងកំពុងតែមា នបុរសម្នាក់មាន ងារជាមន្រ្តី បម្រើការងារ នៅក្រសួងមួយ បានតាមស្រឡាញ់ប្រម៉ាញ់ យកបេះដូងរបស់នាង ឃិត សំសូម៉ាលីស ក្រោយពេល បានដឹងថា មានបុរសៗជាច្រើន កំពុងតែប្រាថ្នា ទាក់ទាញយកចិត្ត របស់នាងដែរនោះ។

បុរសម្នាក់តែងមកចាំទទួលបណ្តើរ អ្នកចម្រៀងសុម៉ាលីស ចេញទៅក្រៅជារឿយៗ។ តាមរយៈ សកម្មភាពនេះ គេបានដឹងថា នាង សុម៉ាលីស និងបុរសមន្រ្តីម្នាក់នោះ គឺកំពុង មានទំនាក់ទំនង ស្នេហា ខាងក្រៅជាមួយគ្នា។ កញ្ញា ឃិត សំសុម៉ាលីស កំពុងតែមានទឹ កមាត់លេបជាបណ្តើរៗ ហើយ ខណៈពេលដែលបុរសខាងលើ មានគម្រោង នឹងទិញរថយន្តទំនើបមួយគ្រឿង ដើម្បីឱ្យ ជាកាដូផ្គាប់ចិត្តដល់ស្រីស្រស់រូបនេះ។

ជុំវិញព័ត៌មាន លេចឮដ៏រសើបខាងលើគេហទំព័រ LookingTODAY មិនទានអាចសុំការបំភ្លឺពី កញ្ញា ឃិត សំសុម៉ាលីស បាននៅឡើយទេនៅព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤នេះ ព្រោះ លេខទូរ ស័ព្ទ របស់នាងនៅពេល ទំនាក់ទំនង ចូលគ្មានអ្នកទទួល។ ដូច្នេះគេហទំព័រ LookingTODAY និងព្យាយាមទំនាក់ទំនង ដើម្បីរកការបំភ្លឺពី តារាចម្រៀង ឃិត សំសុម៉ាលីស នៅពេលក្រោយ។

កញ្ញា ឃិត សំសុម៉ាលីស គឺជាតារាចម្រៀងស្រីមួយដួង ដែលមានការគាំទ្រច្រើនគួរសម ពី សំណាក់ទស្សនិកជន ពិសេសស្រទាប់មិត្តៗយុវវ័យ ហើយនាងក៏ជាអ្នកចម្រៀង ដែលធ្លាប់ ទទួលរង នូវព្យុះភ្លៀងព័ត៌មានអាស្រូវ ច្រើនគួរសម ទៅលើការលេងស្ទីលខ្លួនស្លៀកពាក់បញ្ចេញ ភាពសិចស៊ី ថតបង្ហោះលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khit samsomalis entertainment khmer super star singer ឃិត សំសុម៉ាលីស