CamNews

តារា 

ក្រ​ឡេក​មើល​ក្បាច់​រាំ ម៉ា​រី​ម៉ា និង​ដៃ​គូ​មើល​ទៅ​ញាក់​សាច់ (Video Inside)

ភ្នំពេញៈ កន្លងមកទស្សនិកជនធ្លាប់តែ ឃើញតារាសម្តែងស្រីជនជាតិហ្វីលីពី នាង Marian Rivera
ហៅ ម៉ារីម៉ា សម្តែងជាខ្សែ ភាពយន្តតែថ្ងៃនេះ តាមប្រភពពីគេហទំព័រ Looking TODAY យើងសូម
នាំយកអារម្មណ៍ប្រិយមិត្ត ទៅទស្សនាជាមួយក្បាច់រាំ យ៉ាងរស់រវើករបស់នាងនិងក្រុមរាំតើមានភាព
ទាក់ទាញ និងទទួលបានការគាំទ្រច្រើនកម្រិតណា។

តារាសម្តែងស្រីដែលគ្រងតំណែង ជាតួឯកក្នុងរឿងមួយចំនួន ដែលមានភាពលេចធ្លោ និងធ្វើឲ្យ
ទស្សនិកជន ស្គាល់នាងច្រើនតាមរយៈរឿង “ម៉ារីម៉ា”  “នាងមច្ឆា” “ព្រះនាងអាម៉ាយ៉ា” “វិញ្ញាណ
ស្នេហ៍ប្រែរូប”ជាមួយដៃគូប្រុសរូបសង្ហារលោក Dingdong Dantes ដែលប្រិយមិត្តស្គាល់លោក
តាមរយៈឈ្មោះ សូជីអូ ដោយនៅក្នុងរឿងទាំងអស់នោះលោកអ្នកប្រាកដជា បានទស្សនាការ
សម្តែងបែបតួកំសត់ស្រក់ទឹកភ្នែកនិង ភាពផ្អែមល្ហែមជាមួយគ្នាប្រៀបដូចជាគូស្នេហ៍។

តែពេលនេះ យើងសូមនាំអារម្មណ៍ប្រិយមិត្ត ទស្សនិកជនទៅទស្សនា ជាមួយក្បាច់រាំយ៉ាង រស់រវើក
ដងខ្លួនល្វតល្វនតាម ចង្វាក់ភ្លេងរាំដោយនាងរាំជា គូជាមួយដៃគូសម្តែងរឿង និងជាស្វាមីខាង ក្រៅ
ឆាកមើលទៅទាក់ទាញការ ចាប់អារម្មណ៍និង មានការសរសើរមិនដាច់ពីមាត់។

ដូច្នេះចង់ដឹងថាក្បាច់រាំនោះ មើលទៅស្រស់ស្អាត និងមានភាពទាក់ទាញ ដល់កម្រិតណាទៅទស្ស
នា ទាំងអស់គ្នា

Looking Today

Looking Today

Looking Today

ប្រភព៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: marian rivera ding dong dance showdown entertainment phillipine stars ម៉ារីម៉ា សូជីអូ