CamNews

តន្រ្តី 

Promise You បទចម្រៀងពី 2BiC ជូនទៅកាន់គូស្នេហ៍ថ្មី

ក្រុមតារាចម្រៀងបុរស 2BiC បានចេញផ្សាយនួវបទចម្រៀងទោលថ្មីដែលមានចំណងជើងថា Promise
You ដែលបទចម្រៀងនេះផងដែរគឺ 3BiC បានចេញផ្សាយជាពិសេសសម្រាប់គូស្វាមីភរយាថ្មីដែលគេ
នឹងប្រកាសនៅក្នុងកម្មវិធីរបស់ Nextar Entertainment។

បទចម្រៀង Promise You ត្រូវបាននិពន្ធដោយ Cho Young Soo និង Ahn Young Min ដែលជាបទចម្រៀង
Romantic សម្រាប់គូស្វាមីភរយាថ្មី។ 2BiC បានបង្កើតកម្មវិធីមួយដែលគេនឹងជ្រើសរើសគូស្វាមីភរយា
ដែលមានសំណាង ៣ គូដើម្បីចូលរួមកម្មវិធីរៀបអាពាហ៍ពិពាហ៍ដែលនឹងមានក្រុម 2BiC សម្ដែងនូវបទ
Promise You ជួនជាកាដូរផ្ទាល់តែម្ដង។ ហើយបទចម្រៀងនេះផងដែរក៏នឹងមានចេញលក់ក្នុងអាលប៊ុម
របស់ 2BiC ដែលនឹងមានចេញលក់នៅថ្ងៃទី ២២ មិថុនានេះ។


ដោយ៖ នីតា
ប្រភពពី៖ Allkpop 

 


Tags: 2BiC Kpop