CamNews

ព័ត៌មានជាតិ 

ជនមិនស្គាល់មុខ គប់គ្រាប់បែក ចូលផ្ទះល្វែង បណ្តាលឲ្យរបួស ធ្ងន់ស្រាល ៦នាក់ (វីដេអូ)

ភ្នំពេញៈ  មនុស្ស ៦នាក់ បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍ គប់គ្រាប់បែក ចូលទៅក្នុងផ្ទះល្វែង មួយកន្លែង កាលពីវេលា ម៉ោងប្រមាណ៦ និង ៥០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០១៤ ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ នេះបើយោងតាមសាក្សី និងសមត្ថកិច្ចបានឲ្យដឹងនៅកន្លែងកើតហេតុ។

ជនរងគ្រោះរងគ្រោះត្រូវបានគេដឹងថាក្នុងនោះមនុស្សចាស់៤នាក់ និងក្មេង២នាក់  ១ ឈ្មោះ ដន សុខ អាយុ៣៨ឆ្នាំ ២ឈ្មោះ សន ស៊ុន អាយុ ៥៦ឆ្នាំ ឈ្មោះ យ៉ាំ ភាស់ អាយុ២៤ឆ្នាំ គេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត និងក្មេង២នាក់ ត្រូវបានគេដឹកយក ទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធាបុប្ផា។

ប្រភពព័ត៌មានពីពីប្រជាពលរដ្ឋដែលរស់នៅក្បែរ កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនមិនស្គាល់មុខ មានគ្នា២នាក់ បើកម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានគប់គ្រាប់បែក ចូលមកក្នុងផ្ទះល្វែង ដែលបណ្តាលឲ្យជនរងគ្រោះ ៦នាក់រងរបួសធ្ងន់ ស្រាល

ប្រភពព័ត៌មានពីជនរងគ្រោះម្នាក់ដែលកំពុងសម្រាប់នៅមន្ទីរពេទ្យបានឲ្យដឹងថា នៅមុនពេលកើត ខ្លួនកំពុងហូបបាយ ជាមួក្រុមគ្រួសារនៅក្នុងផ្ទះ និងក្មេងៗ២នាក់ កំពុងលេងនៅមុខផ្ទះ ហើយជនមិនស្គាល់មុខ បានគប់គ្រាប់បែកចូលតែម្តង  ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh