CamNews

តារា 

សុខ ស្រីម៉ុច ឆ្វាក់តែប្រុសអាណិកជន

ភ្នំពេញ៖ កន្លងមកតារាសម្តែង ស្រស់សោភាកញ្ញា សុខ ស្រីម៉ុច ធ្លាប់បានទម្លាយពីទំនាក់ទំនង
ស្នេហារបស់នាង ជាមួយតារាសម្តែង គឺលោក ចំណាប់ ឲ្យគេហទំព័រ LookingTODAY ក៏ដូចជា
មហាជន បានដឹងរួចមកហើយ ។ មិនតែប៉ុណ្ណោះនាង បានអះអាងយ៉ាងច្បាស់ទៀតថា ទំនាក់
ទំនងស្នេហារបស់នាង ជាមួយសង្សារសំណព្វចិត្ត នៅពេលនេះ កំពុងតែមានភាពកក់ក្តៅយ៉ាង
ខ្លាំង ហើយក៏គ្មានអ្នកទីបី មកជ្រៀតជ្រែកបានដែរ ។

ដោយឡែកការប្រកាស ពីចំណងស្នេហ៍ដ៏ផ្អែមល្អែម និងកក់ក្តៅរបស់តារាសម្តែង សុខ ស្រីម៉ុច
ជាមួយតារាសម្តែងមាឌមាំ លោក ស៊ិន ចំណាប់ មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ស្រីម៉ុច
បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ឥឡូវនេះនាង មានបុរជាអាណិកជនពីរបី
នាក់ បានទាក់ទង និងសុំស្រឡាញ់នាង ដោយត្រង់ៗ តែយ៉ាងណានោះនាង មិនទាន់ឲ្យសញ្ញា
ណាមួយឆ្លើយតប នឹងការស្នើរសុំរបស់កន្លង់ៗទាំងនោះ នៅឡើយទេ ។

បុប្ផាក្រពុំមកពីទឹកដីខេត្តកំពង់ធំ កញ្ញា សុខ ស្រីម៉ុច បានឲ្យដឹងថា "បុរសៗដែលទាក់ទង និងសុំ
ស្រឡាញ់ខ្ញុំទាំងនោះ ពួកគាត់ គឺជាអាណិកជនរស់នៅក្រៅប្រទេស ដូចជាប្រទេស បារាំង,អា-
មេរិក និងប្រទេសចិន" ។

កញ្ញា ស្រីម៉ុច បានបន្តថា "ខ្ញុំមិនទាន់បានឆ្លើយតប ចំពោះការស្នើរសុំរបស់ពួកគាត់ នៅឡើយ
ទេ ។ ព្រោះឥឡូវខ្ញុំ ក៏មានសង្សាររួចមកហើយដែរ ។ ម្យ៉ាងខ្ញុំ ក៏មិនទាន់ដឹងច្បាស់ថា អ្នកទាំង
នោះ គេជាមនុស្សយ៉ាងម៉េចដែរ ព្រោះយើងទើបតែស្គាល់គ្នា និងជួបគ្នាម្តងជាពីរដង គេប្រាប់
ថាស្រឡាញ់បែបនេះ"។

តារាសម្តែងសម្បូរមន្តស្នេហ៍រូបនេះ បានបន្ថែមថា បុរសអាណិកជន ដែលស្រឡាញ់នាង នៅ
រស់ប្រទេសចិន គ្រោងនឹងមកលេងស្រុកខ្មែរ នៅពេលខាងមុខឆាប់ៗនេះ ។ មិនតែប៉ុណ្ណោះ
បុរសម្នាក់នោះ ក៏បានណាត់ជួបជាមួយ ស្រីម៉ុច ផងដែរ ។ខណៈកញ្ញា សុខ ស្រីម៉ុច កំពុងតែ
មានយីអ៊ុនខ្ពស់ ចំពោះតែអាណិកជនបែបនេះ គេហទំព័រ LookigTODAY បានចោទសួរទៅ ស្រី
ម៉ុច ថាតើសង្សាររបស់នាង(លោក ចំណាប់) បានដឹងពីរឿងនេះ ដែរឬទេ ? ហើយគាត់មាន
ប្រតិកម្ម ឬប្រច័ណ្ឌដែរឬទេ នៅពេលគាត់ដឹងថា ស្រីម៉ុច មានបុរសជាអាណិកជន សុំស្រឡាញ់
ច្រើនបែបនេះ ?

ចំពោះសំណួរទាំងនេះ ស្រីម៉ុច បានឆ្លើយយ៉ាងរហ័រថា "តាមពិតរឿងទាំងអស់ គឺបង(សង្សារ)
គាត់បានដឹងទាំងអស់ ព្រោះខ្ញុំមិនដែលលាក់លៀមគាត់នោះទេ ហើយគាត់ក៏មិនថាអីដែរ គឺ
គាត់ជឿជាក់ចិត្តរបស់ខ្ញុំ...!"៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sok sreymoch