CamNews

តារា 

ក្រុម INIFINITE ត្រៀមចេញខ្សែភាពយន្ត 3D

ក្រុម INFINITE បានប្រកាសថានឹងប្រមូលរាល់ការសម្ដែងរបស់ខ្លួនដើម្បីបង្កើតជាខ្សែភាពយន្ត 3D
មួយផ្ទាល់ខ្លួន។

លោក Son Suk ជាអ្នករៀបចំក្នុងការផលិតខ្សែភាពយន្ត 3D របស់ក្រុមតារាចម្រៀងនេះ ដែលនឹង
មានចំណងជើងថា 2012 INFINITE Concert 3D ដែលជាភាពយន្តចងក្រងពីរាល់ការចេញសម្ដែង
របស់ក្រុម INIFINITE ប្រចាំឆ្នាំ ២០១២។

ខ្សែភាពយន្តនេះត្រូវបានគេរៀបចំរួចអស់ហើយព្រោះវាមានភាពងាយស្រួលដោយសាររាល់ការ
ចេញសម្ដែងគឺមានថតទុករួចជាស្រេច នៅចាំតែកាត់បញ្ចូលគ្នា និងរចនាអោយចេញជា 3D តែ
ប៉ុណ្ណោះ។ 3D របស់ខ្សែភាពយន្តមួយនេះនឹងត្រូបានរចនាដោយ Korea Media Rating Board នឹង
ត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្ត Soul ក្នុងពេលឆាប់ៗនេះប៉ុន្តែសម្រាប់កាលបរិច្ឆេទគឺមិនទាន់
ដឹងច្បាស់នៅឡើយនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: infinite kpop movie