Sagano Bamboo គឺជាឈ្មោះព្រៃឫស្សី ដ៏ស្រស់ស្អាតមួយ ពោរពេញទៅដោយដើមឫស្សីពណ៌
បៃតងខៀវស្រងាត់ ដែលមានទីតាំងស្ថិតនៅតំបន់ Arashiyama ប្រទេសជប៉ុន។ ព្រៃឫស្សីនេះ
ជាតំបន់ធម្មជាតិដ៏អស្ចារ្យបំផុតនៅក្នុងប្រទេសជប៉ុន និងជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយ
ភាពមួយសម្រាប់ភ្ញៀវទេសចរមកទស្សនា។
អ្វីដែលពិសេស នៅក្នុងព្រៃឫស្សីនេះ គឺជាសំឡេងដ៏ពិរោះ កើតចេញពីខ្យល់បក់មកប៉ះដើម
ឫស្សី បង្កើតបានជាសំឡេងដ៏ពិរោះ អមជាមួយទេសភាពដ៏ស្រស់ស្អាតនៅជុំវិញ និងមានផ្លូវ
ដ៏ប្រណិត ដើរចូលទៅក្នុងព្រៃឫស្សីក្រោមម្លប់ឫស្សីដ៏ត្រជាក់ អាចឱ្យភ្ញៀវទេសចរ ដើរកម្សាន្ត
និងទស្សនា នូវទស្សនីយភាពដ៏ស្រស់ត្រកាលនៅក្នុងតំបន់នេះ បានយ៉ាងងាយស្រួលប្រកប
ដោយភាពកក់ក្តៅ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ amazingplacesonearth