ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានតារាស្រីល្បីឈ្មោះ របស់ខ្មែរ ជាច្រើនដួង បាន បញ្ចប់អាជីពសិល្បៈ ទៅសាងគ្រួសារ ជាបន្តបន្ទាប់ រួមទាំងតារាជើងចាស់ និងតារាចំណូលថ្មី ដើម្បីសាងសុភមង្គល ជាមួយអនាគតស្វាមី យ៉ាងត្រជាក់ចិត្ត ទោះបីជាគូស្នេហ៍របស់ពួកគេ រស់ នៅក្នុងប្រទេស ឬក្រៅប្រទេសក្ដី។ ប៉ុន្តែសម្រាប់តារាចម្រៀង និងសម្តែងសិចស៊ី និយមបញ្ចេញ សាច់ដើមទ្រូង កញ្ញា សាន សុម៉ាលី បែរជាចោទថា ប្រុសសម័យអីឡូវ...រកជឿមិនបានទៅវិញ មើលទៅហាក់បីដូចជា នាងធ្លាប់ចាញ់បោកប្រុស ច្រើនដងមកហើយអ៊ីចឹង.. ។
នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់តារាសម្តែងយេៗ មិនសូវកាក់កបរឿងស្នេហា ចូលចិត្តភាពសិចស៊ីបញ្ចេញ គល់សុដន់ កញ្ញា សាន សុម៉ាលី ថ្មីៗនេះ គេបានប្រទះ ឃើញពាក្យ មួយឃ្លា សរសេរជាភាសាខ្មែរ ថា ពេលនាងអត់មានសង្សារក៏សប្បាយចិត្តម្យ៉ាងដែរ។ មិនតែ ប៉ុណ្ណោះតារាស្រីរូបនេះ បានព្រលយពាក្យ ហាក់លែងជឿទុក្ខចិត្ត ទៅលើក្រុមបុរស ថាប្រុស សម័យអីឡូវ...រកជឿរមិនបាន ។
មិត្តភក្តិនៅក្នុងហ្វេសប៊ុក ក្រោយពេលពួកគេ បានឃើញសារ បង្ហោះលើ Accoun ហ្វេសប៊ុករបស់ កញ្ញា សាន សុម៉ាលី ចោទប្រកាន់ ទៅលើប្រុសៗថា រកអ្នកស្មោះស្នេហ៍ ពុំបាននោះភ្លាមៗ ក៏មាន អ្នកសរសេរ Comment តបទៅវិញ ដោយបានគិតថា មកពីស្រីទេ ដែលជាអ្នកបង្រៀន ឲ្យគេមិន ចេះស្មោះនោះ។ ឯខ្លះទៀត បានបញ្ចេញមតិថា មិនទាំងអស់ទេ(ប្រុស) តែយើងរក មិនទាន់ បាន ជួប។ ចំណែកអ្នកខ្លះទៀត បានសរសេរបញ្ចេញយោបល់ ស្របទៅនឹងការលើកឡើង របស់ សាន សុម៉ាលី បែបលេងសើចថា "មែនហើយ រកជឿមិនបានទេ ប្រុសសម័យឥឡូវ... ប៉ុន្តែខ្ញុំសល់ ពី សង្គមទេណា..!"។
ជាការកត់ស្គាល់ កញ្ញា សាន សុម៉ាលី ត្រូវបានគេចាត់ទុកថា នាងជាតារាស្រីមួយរូប ដែលមិន សមប្រកប នឹងរឿងស្នេហា ព្រោះជានិច្ចកាល មនុស្សដែលនាងស្រឡាញ់ តែងតែបញ្ចប់ ជាមួយ នាងពាក់កណ្តាលទី ធ្វើឲ្យនាងឈឺចាប់ ស្អិតទ្រូង គ្មានពេលល្ហែល្ហើយ។ គេតែងបានឃើញ នាង សរសេរសារបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គមផ្ទាល់ខ្លួន បង្កប់ន័យឈឺចាប់ និងមាន ចេតនាចង់ស្តីបន្ទោស ដល់ក្រុមបុរស ដែលបោកស្នេហ៍ពីនាង៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល