CamNews

តារា 

គង់ ចាន់រដ្ឋា ទៅ​អូស្ត្រាលី​ម្ដង រញ៉េរញ៉ៃ​ដល់ក..! សម្រេច​​លុបចោ​ល​វិញ

ភ្នំពេញ៖ កន្លងមក អតីតតារាចម្រៀងប្រចាំក្រុម Utopia កញ្ញា គង់ ចាន់រដ្ឋា ធ្លាប់បានបង្ហើបប្រាប់
បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន និងប្រាប់គេហទំព័រ LookingTODAY ថា នាងត្រូវបាន
ស្ពន់ស័រ (Sponsor) ទាក់ទងឲ្យចេញទៅច្រៀង នៅក្រៅប្រទេស គឺប្រទេសអូស្រ្តាលី រួមជាមួយ
តារាចម្រៀង ប្រុសស្រីមួយ ចំនួនផ្សេងទៀត។ ទន្ទឹមនឹងនោះ ស្រីស្រស់ គង់ ចាន់រដ្ឋា ក៏បានឲ្យ
ដឹងទៀតថា នាងត្រូវអូសវ៉ាលី ចេញទៅសម្តែង និងច្រៀងលើ ទឹកដីអូស្រ្តាលី នៅក្នុងខែកញ្ញា ឆ្នាំ
២០១៣នេះទៀតផង ។

បន្ទាប់ពីត្រូវបាន មហាជនទូទៅ នឹងស្រទាប់យុវវ័យដឹងថា តារាចម្រៀង សម្បុរសស្រអែមស្រស់
កញ្ញា គង់ ចាន់រដ្ឋា ត្រូវអូវ៉ាលីចេញ ទៅសម្តែងនៅលើ ទឹកដីអូស្ត្រាលីរួចមក ស្រាប់តែ នៅថ្ងៃទី
១៧ ខែកញ្ញា ឆ្នាំ២០១៣នេះ តារាចម្រៀងមានដើមកំណើត នៅលើទឹកដីអង្គររូបនេះ បានបង្ហើប
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទឲ្យដឹងថា គម្រោងចេញទៅច្រៀង និងសម្តែងនៅ
ប្រទេសអូស្រ្តាលី របស់នាង នាខែកញ្ញានេះ បានលុបចោលវិញហើយ ។

កញ្ញា គង់ ចាន់រដ្ឋា បានឲ្យដឹងទៀតថា “មូលហេតុដែលខ្ញុំ លុបចោលគម្រោង ចេញទៅប្រទេស
អូស្ត្រាលីនេះ គឺដោយសារតែមាន បញ្ហារញ៉េរញ៉ៃច្រើនពេក ទើបគម្រោងនេះ ត្រូវលុបចោល
បែបនេះតែម្តងទៅ..!” ។

តារាចម្រៀងសម្បូរមន្តស្នេហ៍ គង់ ចាន់រដ្ឋា បានបន្ថែមថា ការលុបចោលគម្រោងនេះ គឺមិនមែន
តែ នាងម្នាក់ប៉ុណ្ណោះទេ គឺតារាចម្រៀងប្រុសស្រី មានគម្រោងចេញ ទៅជាមួយគ្នានោះ ក៏ត្រូវ
បានលុបចោល ទាំងអស់ដែរ ។ ប៉ុន្តែ កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ថា នាងក៏ត្រូវបាន ស្ពន់ស័រ
ផ្សេងទៀត ទាក់ទងឲ្យ នាងចេញទៅច្រៀង នៅកាណាដាផងដែរ ។ ប៉ុន្តែនាងបានបដិសេធ មិន
ទាន់ទទួល យកសំណើរ របស់គេនៅឡើយ ។

ដោយឡែកជុំវិញការងារ សិល្បៈក្នុងស្រុកវិញ តារាចម្រៀងមិនទា ន់មានទ្រនំជ្រក គង់ ចាន់រដ្ឋា
បានប្រាប់ឲ្យដឹងថា មិនសូវមានការ មមាញឹកខ្លាំងនោះទេ គឺការងារសិល្បៈរបស់នាង មានលក្ខ-
ណៈធម្មតា ព្រោះរដូវនេះ ជារដូវធ្លាក់ភ្លៀង ៕

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment kong chanratha