ភ្នំពេញ៖ កាលពីរាត្រីថ្ងៃអាទិត្យ បេក្ខជន អឿម រុន បានចាកចេញពីកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia ហើយ ខណៈដែលលោកស្ថិតក្នុងកម្មវិធី លោកធ្វើឲ្យមានភាពប្រទាញប្រទង់គ្នា រវាងគ្រូបង្វឹក និង អ្នកគាំទ្រ។ គ្រូបង្វឹក ពេជ្រ សោភា បានប្រគល់អ្វីៗ គ្រប់យ៉ាងរបស់នាងឲ្យទៅ អឿម រុន អស់ហើយទាំងបច្ចេកទេស និង ការតុបតែងខ្លួននានា។ អ្វីដែលសំខាន់ គឺ រុន ទេ ជាអ្នកអនុវត្តន៍ខ្លួនឯង តែ អឿម រុន មិនបានធ្វើខ្លួនឲ្យល្អប្រសើរឡើងទេ មានតែចុះជាលំដាប់ រហូតច្រៀងលែងកើតតែម្ដង ។
មហាជនជាច្រើន ដែលជាអ្នកគាំទ្រកម្មវិធីនេះ បានបន្ទោស ពេជ្រ សោភា ថា ជាគ្រូបង្វឹកមិនល្អ ដែលដាក់បទចម្រៀងដើម្បីទំលាក់ អឿម រុន ឲ្យផុតៗពីកម្មវិធី ព្រោះ រុន ច្រៀងមិនកើត ។ មហាជនខ្លះ បាននិយាយថា រុន ឆ្លងមិនផុតវគ្គនេះទេ យ៉ាងណា រើសបទឲ្យគ្នា ស្រួលច្រៀងបន្តិចទៅ ព្រោះបទ ទុយមុយ ដែលជាបទដើមរបស់លោក ណុប បាយ៉ារិទ្ធ ជាចង្វាក់ R&B មិនមែនងាយស្រួលទេ សម្រាប់ អឿម រុន ដែលមិនសូវចាប់ចង្វាក់បាន ។
សម្រាប់តារាចម្រៀងល្បី ឱក សុកន្ធកញ្ញា បាននិយាយចំៗ មិនលើកលែងថា សម្រាប់នាង គិតថា រុន មិនសមនឹង ឈរក្នុងវគ្គនេះសោះ តែសម្រាប់ទស្សនិកជនយល់យ៉ាងណា ព្រោះ រុន ជាមនុស្សម្នាក់ មានការគាំទ្រច្រើន ពីទស្សនិកជន ។ តារាចម្រៀងស្រី និងជាគ្រូបង្វឹកផ្ទាល់ បាននិយាយ នាងបានប្រគល់អ្វីៗឲ្យ អឿម រុន អស់ហើយ ហើយជាមនុស្សតែម្នាក់គត់ ដែលរើសយករុន និង ចុចយក រុន តាំងពីវគ្គដំបូង ដោយសារតែសំឡេងរុន ។
យ៉ាងណា មហាជន មិនព្រមឈប់បន្ទោស ពេជ្រ សោភា ឡើយ ព្រោះជាគ្រូបង្វឹក ជាអ្នកដាក់បទឲ្យលោកច្រៀង បែរជាដាក់បទសម្លាប់ រុន តែម្ដង ហើយពួកគេបានបង្ហាញអារម្មណ៍ អាណិតអាសូរ អឿម រុន ជាខ្លាំង ។ ពេជ្រ សោភា បានតាមដានស្ថានការយ៉ាងល្អ បាននិយាយលើឆាកថា នាងមិនបានដាក់បទសម្លាប់ រុន ទេ តែបេក្ខភាពកម្មវិធីនេះ ត្រូវតែខ្លាំង ដាក់អ្វីក៏មិនរាថយដែរ ទើបជាបេក្ខជន យ៉ាងពិតប្រាកដ ។
តែអ្នកដែលបានស្ដាប់បទចម្រៀងដើម របស់ លោក ណុប បាយ៉ារិទ្ធ ហាក់មិនតឹងរហូតពិបាកច្រៀងឡើយ តែ រុន ពិតជាធ្វើមិនបានពិតមែន ។ យ៉ាងណារុន ជាបេក្ខភាពមានប្រជាប្រិយភាពខ្លាំង ដូចនេះពិតជាប៉ះពាល់អារម្មណ៍ មហាជន ៕
ផ្ដល់សិទ្ធិដោយ៖ looking today