CamNews

តារា 

ឈួន ស្រីម៉ៅ គ្រោងចូលរោងការ នៅដើមខែវិច្ឆិកា

ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀង ស្រីស្រស់សម្បុរស្រអែម កញ្ញា ឈួន ស្រីម៉ៅ ក្រោយពីបាន ភ្ជាប់ពាក្យ តាមប្រពៃណី ជាមួយគូដណ្តឹង ដែលជាអាណិកជនខ្មែរ រស់នៅអាមេរិករួច នៅសល់ ពេលត្រឹមតែជិត៤ខែ ទៀតប៉ុណ្ណោះ នាងនឹងដឹកដៃគូដណ្តឹង ចូលរោងជ័យសំពះផ្ទឹម រៀបការ ជាមួយគ្នាហើយ ។

នៅក្នុងជំនួបផ្តល់បទសម្ភាសន៍ផ្តាច់មុខ ជាមួយគេហទំព័រ Looking TODAY កាលពីពេល ថ្មីៗនេះ ស្រីស្រស់រាង តូចច្រឡឹង កញ្ញា ឈួន ស្រីម៉ៅ បានប្រាប់ឲ្យដឹងថានាង និងគូដណ្តឹង ត្រៀមចូល រោងការ នៅដើមខែវិច្ឆិកាខាងមុខនេះ ដោយតាមគម្រោងគឺរៀបចំ អញ្ជើញភ្ញៀវ ប្រមាណ តែ ៦០-៧០តុ ពិសាភោជនីអាហារ នៅកោះពេជ្រអគារ A ។

តារាស្រីដែលនិយមតែងខ្លួន បែបនារីស្រគត់ស្រគំ កញ្ញា ឈួន ស្រីម៉ៅ បានប្រាប់ឲ្យដឹងថា “នៅ សល់ពេលមិន ដល់៤ទៀតទេ ខ្ញុំរៀបការជាមួយ គូដណ្តឹងហើយ ខ្ញុំពិតជាមាន អារម្មណ៍ថា រំភើប ខ្លាំងណាស់ សម្រាប់មង្គលការមួយនេះ ខ្ញុំគិតថាអារម្មណ៍មួយនេះ គឺមានសម្រាប់មនុស្ស ស្រី គ្រប់គ្នា ហើយមុនពេលរៀបការប៉ុន្មានខែនេះ ខ្ញុំបានសម្រេចចិត្តផ្អាក ការងារសិល្បៈមួយ ចំនួន ដូចជាការចុះខនសឺតខេត្ត ការចេញទៅច្រៀងនៅក្រៅប្រទេសជាដើម ព្រោះថាចង់ទុក ពេល រៀបចំ ពិធីរៀបការនិងថែខ្លួន ហើយម្យ៉ាងទៀតចាស់ៗគាត់តម មិនឲ្យដើរឆ្ងាយទេ ” ។

តារាចម្រៀងដែលត្រៀមបញ្ចប់ ភាពនៅលីវរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា មូលហេតុ ដែលធ្វើឲ្យនាងសម្រេចចិត្តសាងគ្រួសារ ជាមួយគូដណ្តឹង គឺដោយសារតែនាងស្រលាញ់គាត់ (គូដណ្តឹង) ហើយគាត់ក៏ស្រលាញ់នាងខ្លាំង មិនចាញ់គ្នាទេ “ម្យ៉ាងវិញទៀតគាត់ជាមនុស្ស មិនប្រកាន់ច្រើនទេ ស្រលាញ់គោរពចាស់ទុំយកអាសា បងប្អូនហើយអ្វីដែលពិសេសជាងនេះ ទៀត គឺបងប្អូនគ្រួសារខាងគូដណ្តឹង គាត់ស្រលាញ់ខ្ញុំខ្លាំងដូចនេះ ពួកយើងអាចសម្របខ្លួន រស់នៅជាមួយគ្នាបាន ព្រោះថាក្រោយពីខ្ញុំរៀបការ អាចចេញទៅរស់នៅជាមួយ អនាគតស្វាមី ដូច្នេះភាពចុះសម្រុង គឺចាប់បាច់ខ្លាំងមែនទែន ហើយសម្រាប់ចំណុចល្អរបស់គូដណ្តឹង ខ្ញុំជា ច្រើនទៀត បានយកឈ្នះចិត្តខ្ញុំធ្វើឲ្យ ខ្ញុំស្រលាញ់គាត់ ក្រោយពីខ្ញុំសេពគប់គាត់អស់ពេល៤ ឆ្នាំមកនេះ ” ។

សូមជម្រាប់ថា តារាចម្រៀងដែលមានឈ្មោះ បោះសំលេងល្បីគួរសម កញ្ញា ឈួន ស្រីម៉ៅ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៣កន្លងទៅ បានរៀបចំពិធីភ្ជាប់ពាក្យ ជាមួយអាណិកជនខ្មែរ រស់ នៅអាម៉េរិក លោក អ៊ុំ ម៉ាន់ឌី ដែលជាអាណិកជនខ្មែរ រស់នៅអាម៉េរិកហើយ នៅដើមខែវិច្ឆិកា ខាងមុខនេះ ពួកគេទាំងពីរនាក់ នឹងដឹកដៃគ្នាចូលរោងការ ដោយបើកចំហរតាម ប្រពៃណីខ្មែរ ហើយ ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: khmer star actress chhoun sreymao